បើកមើលសារគេហើយតែមិនចង់ឲ្យឃើញអក្សរថា "Seen” អាចសាកតាមវិធីនេះ
- 2016-03-17 13:15:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកមើលសារគេហើយតែមិនចង់ឲ្យឃើញអក្សរថា "Seen” អាចសាកតាមវិធីនេះ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនតូចមានពេលខ្លះគឺមិនចង់ឲ្យអ្នកដែលបាន Chat មកខ្លួនដឹងថាគាត់បានបើកមើល Chat ឡើយដោយសារតែហេតុផលខ្លះៗ ហេតុនេះ Sabay នឹងបង្ហាញអំពីវិធីដ៏ងាយមួយធ្វើឲ្យគេមិនដឹងថាអ្នកបានបើកមើល Chat របស់គេ។
*បញ្ជាក់៖វិធីខាងក្រោមអនុវត្តទៅបានតែនៅលើកុំព្យូទ័រដែលមានដំឡើង Browser Chrome ប៉ុណ្ណោះ
@បើកអត្ថបទនេះអាននៅលើ Browser របស់អ្នកឡើង រួចយក Mouse ចុចលើតំណភ្ជាប់នេះ ដើម្បីចូលទៅកាន់ផ្ទាំង Extension ឈ្មោះថា “Facebook Chat Privacy”
@ជាបន្តចុចលើពាក្យថា "ADD TO CHROME” រួចចុចលើពាក្យថា "Add extension” នោះជាការស្រេច
បន្ទាប់ពីដំឡើង Extension នេះរួច រៀងរាល់ពេលដែលអ្នកបើកមើលសារដែលអ្នកដទៃផ្ញើមក គេនឹងមិនឃើញលោតពាក្យថា "Seen” ហើយពេលដែលអ្នកកំពុងវាយអក្សរឆ្លើយតបក៏មិនបង្ហាញអក្សរថា "is typing” ដែរ៕
ចុចអាន៖ លេងហ្វេសប៊ុកសុខៗលោតផ្ទាំង Session Expired អាចសាកដោះស្រាយតាមវិធីនេះ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ បរទេស