រថយន្តប្រើហ្គាស ប្រយ័ត្នត្រូវថែទាំត្រួតពិនិត្យដិតដល់បំផុត
- 2016-03-19 13:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តប្រើហ្គាស ប្រយ័ត្នត្រូវថែទាំត្រួតពិនិត្យដិតដល់បំផុត
ចន្លោះមិនឃើញ
រថយន្តប្រើប្រព័ន្ធហ្គាស មានភាពសាំញ៉ាំបន្តិចលើការថែទាំ។ លោក សុខុម ដែលជាអ្នកជំនាញខាងប្រព័ន្ធហ្គាសរថយន្តនៅយានដ្ឋាន Cam-Auto បានលើកឡើងថា ការថែទាំរថយន្តប្រើប្រព័ន្ធហ្គាស និងសាំងមិនខុសគ្នាប៉ុន្មានទេ។ ប៉ុន្តែរថយន្តប្រើហ្គាសទាមទារការយកចិត្តទុកដាក់ថែទាំនិងត្រួតពិនិត្យម៉ត់ចត់បំផុត។
លោកថា អ្នកបើកបររថយន្តប្រើហ្គាសត្រូវឧស្សាហ៍យករថយន្តទៅត្រួតពិនិត្យប្រព័ន្ធបច្ចេកទេស ដែលអាចកើតមានការធ្លុះធ្លាយដើម្បីអាចដឹងអាចយកទៅជួសជុលទាន់ពេលវេលា។ បញ្ហាតែងជួបប្រទះញឹកញាប់ដូចជាការធ្លាយទុយោហ្គាសបង្កឲ្យមានការឆាបឆេះក្នុងពេលកំពុងធ្វើដំណើរ។
លោកថា ការពិនិត្យទៀងទាត់អាចអ្នកបើកបរបង្ការទុកមុនពីគ្រោះថ្នាក់ដែលមើលមិនឃើញ។
ជាមួយគ្នានេះ លោកក៏បានបង្ហាញសញ្ញាមួយចំនួន ដែលម្ចាស់យានយន្តអាចត្រួតពិនិត្យមើលដោយខ្លួនឯងផ្ទាល់។
១) ក្លិនដែលភាយចេញ៖ ក្លិនជាសញ្ញាបញ្ជាក់ប្រាប់ថារថយន្តអាចមានបញ្ហាលេចធ្លាយត្រង់ Sensor ណាមួយនៃបំពង់ហ្គាសហើយ។
២) លោតសញ្ញាប្រាប់ដំណឹង៖ នៅពេលបំពង់មានបញ្ហានោះ សញ្ញានឹងបញ្ចេញសម្លេងប្រាប់ដំណឹងដល់ម្ចាស់យានយន្ត។
៣) ធុងទឹក៖ ឧស្សាហ៍ត្រួតពិនិត្យធុងទឹកឡាន កុំទុករហូតដល់ស្ងួតដើម្បីជៀសវាងការឡើងកម្ដៅ។
៤) ពេលលាង៖ ម្ចាស់រថយន្តប្រើហ្គាសត្រូវប្រយ័ត្នបំផុត ពេលបើកគម្របម៉ាស៊ីនលាង ព្រោះវាងាយឆ្លងប្រព័ន្ធជាងរថយន្តប្រើសាំង។
៥) ពេលបញ្ចូល៖ ពេលបញ្ចូលហ្គាសម្ដងៗ ត្រូវប្រាកដថាអ្នកជំនាញបានត្រួតពិនិត្យគ្រប់ជ្រុងជ្រោយរួចរាល់ហើយ ដើម្បីជៀសវាងការមានបញ្ហាទៅថ្ងៃក្រោយ។
បញ្ជាក់៖ នៅពេលរថយន្តឡើងកម្តៅខ្លាំង ត្រូវប្រញាប់រកដំណោះស្រាយបន្ទាន់ ព្រោះវាអាចបណ្តាលឲ្យផ្ទុះឆេះបាន។
បន្ត៖ ហេតុផលសាមញ្ញបួន ដែលអាចធ្វើឲ្យឡានស៊ីសាំងខុសធម្មតា
អត្ថបទ៖ រក្សា