Update៖ យន្តហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​រុស្ស៊ី​សម្លាប់​មនុស្ស​ទាំង​​៦១នាក់​

  • 2016-03-19 17:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេចក្តី​រាយការណ៍​ចុង​ក្រោយរបស់ www.rt.com ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​ Boeing 738 មួយ​គ្រឿង​បាន​ធ្លាក់​ នៅ​ពេល​​វា​​កំពុង​​ត្រៀម​ចុះ​ចត​នៅ​ប្រលាន​យន្ត​ហោះ​ Rostov on Don នៅ​ភាគ​ខាង​​ត្បូង​ប្រទេស​រុស្ស៊ី​ និង​បាន​សម្លាប់​មនុស្ស​៦១​​នាក់។

 

ប្រភព​ព័ត៌មាន​ពី CNN បាន​រាយការណ៍​​​នៅ​​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​​ដោយ​យោង​តាម​មជ្ឈមណ្ឌល​គ្រាអាសន្ន​ភាគ​ខាង​ត្បូង​រុស្ស៊ី​ (RSREC)​ ​ថា យន្ត​ហោះ​ Boeing 738 ​បាន​ធ្លាក់​នៅ​ពេល​វា​​កំពុង​​ត្រៀម​ចុះ​ចត​នៅ​ប្រលាន​យន្ត​ហោះ​Rostov on Don។ បន្ទាប់​មក វា​បាន​ឆេះ​យន្ត​ទាំង​មូល​ដោយ​បាន​សម្លាប់​​​អ្នក​​ដំណើរ​​ចំនួន​៥៥​នាក់​នាក់។

 

​ពី​ដំបូង ​​​​​ប្រភព​ព័ត៌មាន​ពី www.rt.com បាន​ឲ្យ​ដឹង​ថា យន្ត​ហោះ​Boeing 738 ​ធ្លាក់​នេះ​​​បាន​​បាន​សម្លាប់​​ចំនួន​៦​២នាក់​ក្នុង​​​នោះ​​អ្នក​​ដំណើរ​​ចំនួន​៥៥​នាក់​នាក់ និង​ អាកាសយានិក​៧​នាក់​ ប៉ុន្តែ​ក្រោយ​មក​​បង្ហាញ​ថា មនុស្ស​៦១​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ។

 

យន្តហោះ ​ជើង​ហោះ​ហើរ Flydubai Flight 981 ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុង​ Dubai ឆ្ពោះ​ទៅ​ប្រលាន​យន្ត​ហោះ​ Rostov-on-Don ​ភាគ​ខាង​ត្បូង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ Tass និង CNN៕ ​

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា ប្រភព៖ CNN & rt

អត្ថបទពេញនិយម
អត្ថបទថ្មី