Chevrolet បង្កើតយុទ្ធសាស្ត្រថ្មីពង្រីកទីផ្សារលក់រថយន្ត
- 2016-03-21 18:34:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chevrolet បង្កើតយុទ្ធសាស្ត្រថ្មីពង្រីកទីផ្សារលក់រថយន្ត
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តអាមេរិក Chevrolet បានបង្កើតយុទ្ធសាស្ត្រថ្មីបន្ថែម ដើម្បីជំរុញទីផ្សារលក់រថយន្តនៅក្នុងប្រទេសកម្ពុជា ក្នុងពេលដែលក្រុមហ៊ុនមើលឃើញស្ថានភាពការកើនឡើងការប្រកួតប្រជែងកាន់តែខ្លាំងពីម៉ាករថយន្តដទៃទៀត។
លោក ប៉ែន ពិសិដ្ឋ ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនយូណាយធីត អូតូ ត្រេឌីងជាក្រុមហ៊ុននាំចូលរថយន្ត Chevrolet បានឲ្យដឹងថា ដោយសារមានការប្រកួតប្រជែងកាន់តែខ្លាំង ខណៈម៉ាករថយន្តថ្មីៗក៏បានវាយលុកទីផ្សារយ៉ាងសម្បើម ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រថ្មីបន្ថែម ដើម្បីពង្រីកទីផ្សារលក់រថយន្តនៅប្រទេសកម្ពុជា។ កម្មវិធីនោះមានឈ្មោះថា ហ្សេវរ៉ូឡេ (CHEVROLET 3+3)។
លោកថា ហ្សេវរ៉ូឡេ (CHEVROLET 3+3) នឹងធ្វើឲ្យអតិថិជនកក់ក្តៅលើការទិញរថយន្ត Chevrolet ជាមួយការផ្តល់ការការពារ ការធានាដល់ទៅ 3 ឆ្នាំឬ 100,000km។ ការផ្តល់ជូនការផ្លាស់ប្ដូរគ្រឿងបន្លាស់សុទ្ធ ឥតគិតថ្លៃដល់ទៅ 3 ឆ្នាំ ឬ 60,000km មានដូចជា ប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន តម្រងខ្យល់ តម្រងប្រេង អាគុយ ផ្លិតទឹក ស្បែកហ្វាំ្រង ប្រេងប្រអប់លេខ ប្រេងសម្រាប់ប្រព័ន្ធកាពីតាស់ តម្រងម៉ាស៊ីនត្រជាក់ ថ្លៃពលកម្ម រួមទាំងការផ្តល់ជំនួយតាមដងផ្លូវ និងសេវាជួសជុលចល័ត 24 ម៉ោង។
លោក ប៉ែន ពិសិដ្ឋ បន្តថា ការផ្តល់ជូននេះជាអាចកាត់បន្ថយការចំណាយរបស់អតិថិជនលើការប្រើប្រាស់និងការថែទាំ ដោយអតិថិជនគ្រាន់ចំណាយលើថ្លៃសាំងធ្វើដំណើរតែប៉ុណ្ណោះ។ លោកថា ការផ្តល់កម្មវិធីនេះ ដើម្បីរក្សាការនាំមុខគូប្រកួតប្រជែងហើយដែលលោករំពឹងទុកថាអាចផ្តល់ភាពជឿជាក់ដល់អតិថិជនដែលទិញប្រើប្រាស់រថយន្ត Chevrolet នៅក្នុងប្រទេសកម្ពុជា។
ចុចអាន៖ រថយន្តប្រើហ្គាស ប្រយ័ត្នត្រូវថែទាំត្រួតពិនិត្យដិតដល់បំផុត
អត្ថបទ៖ ប៊ុណ្ណារ៉ា