CL តែង​ខ្លួន ​កាច់រាងកប់​ក្នុង​ឈុត​ពាណិជ្ជកម្ម​គ្រឿង​សម្អាង​អាមេរិក

  • 2016-03-22 16:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​CL ប្រធាន​ក្រុម 2NE1 បាន​លេច​មុខ​លើ​ឈុត​វីដេអូ​ពាណិជ្ជកម្ម​គ្រឿង​សម្អាង​របស់​អាមេរិក 'Maybelline New York' កាល​ពី​ពេល​ថ្មី​ៗ។

 

 

តាម​ប្រធាន​បទ "Make Yourself Happen" ឬ "ធ្វើ​ខ្លួន​អ្នក​កើត​ឡើង" CL បាន​សម្រេច​ចិត្ត​​ធ្វើ​ខ្លួន​ឯ​កើតឡើង​​ជាមួយ​នឹង​ការងារ​ ដើម្បី​ឲ្យ​ស្រប​នឹង​ទីក្រុង​ញីវយ៉ក​ ក្នុង​ការ​ត្រៀម​ចេញ​អាល់ប៊ុម​លើ​ដំបូង​នៅ​អាមេរិក។ យុទ្ធនាការ​នេះ​គឺ​ផ្ដោត​ទៅលើ​​ការ​បង្ហាញ​ពី​ក្ដី​ស្រមៃ​ ការ​ស្រលាញ់​និង​ចាប់​ផ្ដើម​ដោយ​ខ្លួន​ឯង​របស់ CL ។

 

ក្នុង​វីដេអូ​ខ្លី តារា​វ័យ​២៥​ឆ្នាំ​​បាន​បង្ហាញ​ពី​ការ​តែងខ្លួន​ ប្រជុំ ថត​ ​ហាត់​ប្រាណ គិត​និង​ឡើង​សម្ដែង។ សម្រាប់​វីដេអូ​ពាណិជ្ជកម្ម​​បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​កុំ​ឲ្យ​​ខ្វល់ខ្វាយ​ខ្លាំង​ពេក ព្រោះ​មនុស្ស​ទាំង​អស់មិនមែន​ល្អ​គ្រប់​ដប់​នោះ​ទេ៕

 

 

 

ចុចអាន៖CL ត្រៀម​ចេញ​អាល់ប៊ុម​ចម្រៀង​ដំបូង​នៅ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  allkpop

អត្ថបទថ្មី