Rolls-Royce យករថយន្តច្នៃពិសេសទៅបង្ហាញនៅថៃ
- 2016-03-24 12:30:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce យករថយន្តច្នៃពិសេសទៅបង្ហាញនៅថៃ
ចន្លោះមិនឃើញ
ពិព័រណ៍រថយន្តលើកទី ៣៧ នៅប្រទេសថៃឆ្នាំនេះ Rolls-Royce បានយករថយន្តដែលច្នៃយ៉ាងពិសេសទៅចូលរួមតាំងបង្ហាញអ្នកទស្សនា។
Rolls-Royce ម៉ូដែល Ghost តួវែង ស៊េរី KoChaMongkol ដែលមានតែមួយគ្រឿងគត់ក្នុងលោក និងរថយន្តម៉ូដែល Dawn ដែលជាប្រភេទរថយន្តបើកដំបូលមហាប្រណីតម៉ូដែលថ្មីមួយទៀតរបស់ Rolls-Royce ត្រូវបានក្រុមហ៊ុនយកទៅបង្ហាញជាសាធារណៈលើកដំបូងនៅពិព័រណ៍រថយន្តក្នុងប្រទេសថៃ។
រថយន្ត Rolls-Royce ស៊េរី KoChaMongkolនេះ ត្រូវបានផលិតឡើងដោយគិតដល់សត្វដំរី ដែលជានិមិត្តរូបរបស់ប្រទេសថៃ ។ រថយន្តពិសេសដែលមានតែមួយគ្រឿងនេះ ផលិតឡើងដោយចេញពីការសហការរវាងក្រុមការងារនៅឯ Goodwoodដែលជារោងចក្រផលិតរថយន្ត Rolls-Royceនិងភ្នាក់ងារចែកចាយផ្លូវការរបស់រថយន្ត Rolls-Royceប្រចាំប្រទេសថៃ គឺ Rolls-Royce Motor Cars Bangkokក៏ដូចជាជាមួយនឹងនាយកដ្ឋានវិចិត្រសិល្បៈរបស់ប្រទេសថៃ។
ចំណែករថយន្តថ្មីម៉ូដែល Dawn ជាប្រភេទរថយន្តបើកដំបូលទ្វារពីរក៏បានបង្ហាញសាធារណជនបានទស្សនា។ ទឹកដៃវិស្វកម្មដែលបានអនុវត្តសម្រាប់ម៉ូដែល Dawn នេះ ធ្វើឲ្យរថយន្តនេះមានសំឡេងស្ងាត់ នៅពេលដែលរថយន្តកំពុងមានចលនា ជាមួយនឹងដំបូលបិទជិត។ ចលនាដំបូលវិញ គឺអាចបើកចំហបានដោយប្រើថេរវេលាត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ។
ម៉ូដែល Dawn ដែលជារថយន្តបើកដំបូលដំបូងគេរបស់ក្រុមហ៊ុន Rolls-Royce ក្នុងរយៈកាល ៨ ឆ្នាំមកនេះ បាននាំជាមួយម៉ាស៊ីនប្រភេទ V12 ទែរបូភ្លោះ ចំណុះ 6.6លីត្រ មានកម្លាំងរហូតដល់ទៅ 563HP និងរង្វិលជុំម៉ាស៊ីន 780 NM។
ប្រភព៖ sgcarmart