Justin Bieber រំសាយ​ការ​ប្រគំតន្ត្រី​និង​ជួបFanដោយ​សារ​សំពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ពេក

  • 2016-03-24 16:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តារា​ចម្រៀង​វ័យ​ក្មេង​សញ្ជាតិ​កាណាដា Justin Bieber បាន​ត្រៀម​រួចរាល់​សម្រាប់​​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់​ខ្លួន ប៉ុន្តែ​បែរ​ជា​​ផ្អាក​ទៅវិញ​ដោយ​គេ​មាន​អារម្មណ៍​​ថា​កំពុង​មាន​សំពាធ។

 

 

កាល​ពី​​ថ្ងៃ​អង្គារ​ លើ​បណ្ដាញ​ Instagram ម្ចាស់​បទ "Love Yourself” បាន​បង្ហោះ​រូប​ឱប​​ជាមួយ​អ្នក​គាំទ្រ​វ័យ​ក្មេង​ម្នាក់​នឹង​​រៀបរាប់​ពី​បញ្ហា​របស់​ខ្លួន​ដែល​មិន​ចង់​ជួប​និងស្វាគមន៍​អ្វី​ទាំង​អស់។ "ពេល​ចប់​កម្មវិធី​ម្ដង​ៗ​ ខ្ញុំ​​មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពី​ខ្លួន ​និង​បាន​ទទួល​សំពាធ​ពី​អ្នក​គាំទ្រ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ហត់នឿយ​ខ្លាំង​និង​មិន​សប្បាយចិត្ត"។ Justin សរសេរ។

 

តារា​វ័យ​២២​ឆ្នាំ​បាន​សរសេរ​ត​ថា​៖​"ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ញញឹម​និង​សប្បាយ​ចិត្ត ប៉ុន្តែ​មិនមែន​អាស្រ័យ​លើ​ខ្ញុំ​ទាំង​អស់​ទេ ហើយ​ខ្ញុំ​តែ​បាត់បង់​អារម្មណ៍​​បញ្ញា​ស្មារតី​និង​អស់​កម្លាំង​ផ្លូវ​ចិត្ត​រហូត​ដល់​ចំណុច​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត។ សំពាធ​នៃ​ការ​ជួប​មនុស្ស​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថាវា​​ច្រើន​សម្រាប់​ខ្ញុំដែល​ជា​អ្នក​រ៉ាប់​រង។ ខ្ញុំ​មិន​ដែល​គិត​ចង់​ឲ្យ​រឿង​ទាំង​អស់​ខកខាននោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​វិញ​សម្រាប់​ការ​ប្រគំតន្ត្រី​និង​អាល់ប៊ុម​របស់​ខ្ញុំ​តាម​ការ​សន្យា"។

 

 

ជា​ចុងក្រោយ​អតីត​មិត្ត​ប្រុស​របស់ Selena Gomez រូប​នេះ​បន្ថែម​ថា​៖"មិន​ដឹង​ថា​និយាយ​សូមទោស​អ្នក​ដោយ​របៀបណា​ទេ​ ហើយ​សង្ឃឹម​ថា​វា​មិន​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ទេ...​ខ្ញុំ​ចង់​រស់​នៅ​ដោយ​មាន​គំនិត​ប្រកប​ដោយ​សុខភាព​ល្អ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ការ​ប្រគំតន្ត្រី​ដ៏​ពិសេស​មួយ​ដែល​អ្នក​មិន​ធ្លាប់​ឃើញ"៕

 

 

ចុចអាន៖សុខ​ៗ Charlie Puth ស្រែក​ជេរ Justin Bieber ​ចំ​ៗ​ពេល​​កំពុង​ច្រៀង​លើ​ឆាក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ dailymail

អត្ថបទថ្មី