ក្រឡេក​មើល​​ស្ទីល​សំលៀក​បំពាក់​​បត់​បែន​តាម​កាលៈទេសៈ​​របស់ Pancake

  • 2016-03-28 13:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ថៃ​ Khemanit Jamikorn ពេញ​ចិត្ត​​នឹង​ស្ទីល​សំលៀក​បំពាក់​សាមញ្ញ​មិន​រញ៉េរញ៉ៃ​សូញសាញ​តែ​​ក៏​មិន​ចោល​ដែរ​ខោអាវ​មាន​ម៉ូដ​ច្រើន​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ៗ។​

 

តារា​សម្ដែង​និង​ម៉ូដែល​ថៃ​ Khemanit Jamikorn ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​​ស្គាល់​ច្រើន​តាម​រយៈ​​ឈ្មោះ Pancake នោះ​មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​តាម​រយៈ​សមត្ថភាព​សម្ដែង​របស់​ខ្លួន​នោះ​ទេ តែ​ការ​ស្លៀកពាក់​របស់​តួ​រឿង​ "ធ្លាក់​ហង្ស​អន្លង់​ស្នេហ៍" ក៏​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិកជន​មិន​ធម្មតា​ដែរ។ សម្រាប់​ការ​ស្លៀក​ពាក់​ប្រចាំ​ថ្ងៃ​ ស្រី​ស្អាត​អាយុ ២៧​ឆ្នាំ និយម​ប្រើ​ប្រាស់​អាវយឺត ខោ​សាច់​ក្រណាត់​​ឬ​ខោវប៊យ​សាមញ្ញ។ តែ​នេះ​មិន​មាន​ន័យ​ថា តារា​កើត​ឆ្នាំ ១៩៨៨ បោះ​បង់​ចោល​ទាំង​ស្រុង​ម៉ូដ​សំលៀក​បំពាក់​ឡូយ​ឆាយ​ទាំង​អស់​នោះ​ដែរ។ ជា​រឿយ​ៗ ​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ៗ Pan Cakeតែង​ជ្រើស​រ៉ូប​វែង​អូស​ដី​ដែល​ជួយ​លើក​សម្រស់​នាង​ឲ្យ​កាន់​តែ​លេច​ធ្លោ​ថែម​មួយ​កម្រិត​​ទៀត៕

 

ម៉ូដ​សាមញ្ញ​ប្រចាំ​ថ្ងៃ

 

 
 
 
 
 
 
 
 
ម៉ូដ​សម្រាប់​ចូល​រួម​កម្មវិធី

 

 
 
 
 
 
 
 
 
 
 

ចុចអាន៖ក្រឡេក​មើល​ស្ទីល​ស្លៀកពាក់​ស្អាត​មិន​ទើស​ភ្នែក​របស់​ព្រះ​នាង​អង់គ្លេស Kate Middleton

 

ដោយ៖សុវណ្ណផៃ

រូបភាព៖IG

អត្ថបទពេញនិយម