ចង់ដំឡើង iOS 8 អនុវត្តតាមជំហានខាងក្រោមនេះ
- 2014-09-18 16:03:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដំឡើង iOS 8 អនុវត្តតាមជំហានខាងក្រោមនេះ
ចន្លោះមិនឃើញ
កាលពីយប់មិញនេះ iOS 8 អនុញ្ញាតិឲ្យអ្នកប្រើ iDevices ទាំងអស់អាចឡើង Version ជំនាន់ចុងក្រោយបានហើយ។ ប្រិយមិត្តចេះដំឡើងហើយឬនៅ? បើមិនចេះទេ អនុវត្តតាមការណែនាំរបស់ក្រុម 4KhmeriPhone ក្នុងការដំឡើង Versions របស់ iDevices ទៅ iOS ជំនាន់ចុងក្រោយដូចខាងក្រោមនេះ។
១. ត្រូវភ្ជាប់ខ្សែ USB ពីទូរសព្ទទៅ Computer ដែលបានតំឡើងកម្មវិធី iTunes ជំនាន់ចុងក្រោយ (បើមិនទាន់មានកម្មវិធី iTunes ដើម្បីទាញយកចុចត្រង់នេះ...)
២. បើកម្មវិធី iTunes រួចចុចលើរូប iPhone ឬ iPad។
៣. ចុចលើ Backup to This Computer រួចធ្វើតាមការណែនាំ។
៤.១ .បើសិនជា iPhone ឬ iPad ប្រិយមិត្តបាន Jailbreak រូចហើយ (ចំណាំបានដោយមានក្ដារចុចខ្មែរ ឬ មាន Cydia app) ប្រិយមិត្តត្រូវអនុវត្តតាមជំហានខាងក្រោម៖
* Power Off ទួរស័ព្ទ
ឬ iPad បង្ហាញរូប iTunes
៤.២ .បើសិនជា iPhone ឬ iPad ប្រិយមិត្តមិនបាន Jailbreak ទេ អាច ចុចលើប៊ូតុង UPDATE នៅកម្មវិធី iTunes ឬ ក៏ ចូលទៅកាន់ Setting > General > Software Update តែម៉ាស៊ីនត្រូវមាន Memory Free ច្រើនជាង 2GB, ថ្មត្រូវមានលើស ៧០ ភាគរយ និង ភ្ជាប់ជាមួយ WiFi។
បញ្ជាក់ថា ការ Update ឡើង Verstion ថ្មីនេះស៊ីថ្មច្រើន ដូច្នេះប្រិយមិត្តអាចពិចារណាមុនពេលចង់ដំឡើងទៅ Version ថ្មីនេះ។
អានអត្ថបទ៖ ស្វែងយល់ឲ្យជាក់មុនដំឡើង iOS 8 កុំឲ្យខូចការ
ដោយ៖ ដារ៉ាឆានី