ក្រោយ​ចាញ់​​៧​ ឈ្នះ​១ យប់​នេះ​កម្ពុជា​ បន្ត​ប៉ះ​ ឥណ្ឌា ​នៅ​ Homeless World Cup

  • 2014-10-25 17:47:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​របស់​អង្គការ HFCA (Happy Football Cambodia Australia) របស់​កម្ពុជា នឹង​ត្រូវ​​ប្រកួត​ប៉ះ​ក្រុម​មក​ពី​ឥណ្ឌា​ នា​វេលា​ម៉ោង ១១:២០ នាទី​យប់ ​ម៉ោង​នៅ​កម្ពុជា ក្នុង​ពាន​រង្វាន់​បាល់ទាត់ Homeless World Cup 2014 នៅ​ឯ​ប្រទេស​ស៊ីលី។

 

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ​ជា​ច្រើន​លើក​កន្លង​មក​ក្រុម​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ចន្លោះ​ពី​លេខ​៣៣​ ទៅ​៤០​ ដូច្នេះ​ត្រូវ​ប្រកួត​ក្នុង​កម្រិត​ពាន​ Fútbol Calle Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ សហរដ្ឋ​អាមេរិក​ ប៉ះ​ ស៊ុយអែត​ នៅ​ម៉ោង​១១:០០​នាទី​ ហើយ​ ស្វីស​ ជួប​ សាធារណរដ្ឋឆេក​ នៅ​ម៉ោង​ ១១:៤០​នាទី​ មុន​ពេល​ដែល​ គីជីស្ថាន​ តតាំង​នឹង​ ហ្វាំងឡង់​ នៅ​ម៉ោង​១២:០០។

 

មុន​ឈាន​ដល់​វគ្គ​ចែក​ពូល​នេះ ក្រុម​កម្ពុជា បាន​ឆ្លង​វគ្គ​ជម្រុះ​ដំបូង ដោយ​​ស្ថិត​នៅ​ពូល E ជាមួយ​ក្រុម​ប្រេស៊ីល, ប៉ូឡូញ, Namibia និង ស្វីស។ ជា​លទ្ធផល​កម្ពុជា ចាញ់ ប៉ូឡូញ ១០ ទល់ ០, ចាញ់ ស្វីស ៨ ទល់ ៤, ចាញ់ ប្រេស៊ីល ៨ ទល់ ២ និង ចាញ់ Namibia ៦ ទល់ ២។

 

ចូល​មក​ដល់​វគ្គ​ចែក​ពូល​កម្ពុជា​ស្ថិត​នៅ​ពូល​ F ជាមួយ​ អង់គ្លេស​ ដាណឺម៉ាក​ ស៊ុយអែត​ កូរ៉េខាងត្បូង ដែល​ជា​លទ្ធផល​ កម្ពុជា​ ចាញ់​ អង់គ្លេស​ ៥-៨ តែ​បាន​យក​ឈ្នះ​ កូរ៉េខាងត្បូង​ ៣-២ មុន​ពេល​មក​ចាញ់​ ស៊ុយអែត​ ៤-៣ និង​ចុង​ក្រោយ​ចាញ់​ ដាណឺម៉ាក​ ៤-៨។

 

 

 

ប្រភេទ​ពាន​នៅ​ក្នុង​ព្រឹត្តិការណ៍​ HOMELESS WORLD CUP បន្ទាប់​ពី​វគ្គ​ជម្រុះ​ និង​វគ្គ​ចែក​ពូល៖

 

កម្ពុជា បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ចំនួន ៦ នាក់ មាន ឃួន បូរ៉ា, ថោង គឹមហ៊ុង, ងួន សុខជា, ថេង លៀងអេង, ផេង បញ្ញា និង ចាន់ ស្រស់។

 

Homeless World Cup 2014 បាន​បែងចែក​ការ​ប្រកួត​​សម្រាប់ បុរស និង នារី ដោយ​មាន​ក្រុម​ចូលរួម​ចំនួន ៦៣ ក្រុម​មក​ពី ៤៩ ប្រទេស មក​ពី​តាម​ទ្វីប​នានា ដោយ​រៀបចំ​​ចាប់​ពី​ថ្ងៃ​ទី ១៩ ដល់ ២៦ តុលា នៅ​ទីក្រុង Santiago ប្រទេស​ស៊ីលី។

 

នេះ​ជា​លើក​ទី ៦ ហើយ​ដែល HFCA បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Homeless World Cup ក្រោយ​លើក​ដំបូង​នៅ​ឆ្នាំ ២០០៨ ដែល​រៀបចំ​នៅ​ទីក្រុង ម៉ែលប៊ន ប្រទេស​អូស្ត្រាលី , ឆ្នាំ ២០០៩ នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី, ឆ្នាំ ២០១០ នៅ​ទីក្រុង Rio ប្រទេស​អាហ្វ្រិចខាងត្បូង, ឆ្នាំ ២០១០ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង ឆ្នាំ ២០១២ នៅ​​ប្រទេស​ម៉ិកស៊ីកូ៕

 

អត្ថបទ៖ អៀង សូទ្រី