ភាពយន្ត​បំបែក​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​របស់ទិន​ហ្វី​ត្រូវ​​អ្នក​ជំនាញ​​រិះគន់​គ្មាន​អាសូរ

  • 2016-03-30 15:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត "The Mermaid” បាន​ក្លាយ​ជា​រឿង​រក​ប្រាក់​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​ភាពយន្ត​ចិន​​ជាមួយ​ថវិកា​សរុប​ជាង៥០០​លាន​ដុល្លារ​ តែ​នៅ​ក្នុង​កែវ​​ភ្នែក​អ្នក​ជំនាញ ភាពយន្ត​នេះ​ត្រូវ​គេ​វាយ​តម្លៃ​ទាប។

 

ផលិតករ To Kei Fung

 

ក្នុង​ជំនួប​ជាមួយ​​អ្នក​កាសែត​របស់​បណ្ដាញ​ព័ត៌មាន Movie 1905 អ្នក​ដឹកនាំ​រឿង​និង​ផលិតករ To Kei Fung បាន​បង្ហាញ​ពី​ភាព​អស់​សង្ឃឹម​ចំពោះ​​សារ​ព័ត៌មាន​ដែល​បាន​​លើក​តម្កើង​ភាពយន្ត "The Mermaid” របស់​ទិនហ្វី​ហួសហេតុ​ពេក។ លោក​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រធាន​បទ​រឿង​បែប​យុទ្ធ​សិល្ប​ត្រូវ​គេ​បាន​​ផលិត​ច្រើន​ តែ​មិន​ទាន់​មាន​រឿង​ណា​ដែល​អាច​ចាត់​ទុក​ថា​ល្អ​ឥត​ខ្ចោះ​។

 

“ច្រើន​ឆ្នាំ​ក្នុង​សិល្បៈ ខ្ញុំ​មិន​ទាន់​រក​ឃើញ​ភាពយន្ត​ណា​ដែល​ត្រូវ​នឹង​ចិត្ត​ខ្លួន​ឯង​ទេ​ ខ្ញុំ​នៅ​តែ​បន្ត​ស្វែង​រក​ទៀត។ សម្រាប់ "The Mermaid” ខ្ញុំ​គិត​ថា​រឿង​នេះ​គួរ​ឲ្យ​ធុញ ពិបាក​មើល។ ខ្ញុំ​ជា​មនុស្ស​ត្រង់ ចូល​ចិត្ត​និយាយ​ការពិត មិន​ចង់​និយាយ​វែង​ឆ្ងាយ។ បើ​មិន​ចូលចិត្ត​នឹង​និយាយ​ថា​មិន​ចូល​ចិត្ត។ ទិន​ហ្វី​គឺ​ជា​មនុស្ស​មាន​ទេពកោសល្យ និង​ជោគជ័យ​ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​រឿង "The Mermaid” ​គឺ​មិន​ដូច​អ្វី​ដែល​ខ្ញុំ​រំពឹង"។ អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​ថ្លែង។

 

 

មិន​បញ្ឈប់​ត្រឹម​នេះ ផលិតករ​អាយុ​៦០ ឆ្នាំ​បាន​បន្ថែម​ទៀត​ថា "The Mermaid” មាន​ខ្លឹម​សារ​ចាញ់​រឿង "The Monkey King 3D 2” របស់​អ្នក​ដឹកនាំ​រឿង Cheang Pou Soi ឆ្ងាយ។ To Kei Fung កើត​ឆ្នាំ ១៩៥៥ គឺ​ជា​អ្នក​ដឹកនាំ​រឿង កវីនិពន្ធ និង​ផលិតករ​ល្បី​ឈ្មោះ​របស់​ចិន។ លោក​គឺ​ជា​អ្នក​ឈរ​ពី​ក្រោយ​ភាពយន្ត​កំពូល​ដូច​ជា "Breaking News” “Election 1” “Election 2” និង "Drug War” ជា​ដើម។ នៅ​ក្នុង​អាជីព​របស់​ខ្លួន To Kei Fung ត្រូវ​បាន​ប្រគល់​រង្វាន់​អ្នក​ដឹកនាំ​សម្ដែង​ឆ្នើម​បំផុត​ចំនួន​៣​ដង​ក្នុង​កម្មវិធី Golden Statue៕

 

ចុចអាន៖ទិន ហ្វី​ត្រូវ​គេ​ចោទ​ជា​”អណ្ដើក​ក្នុង​ស្នូក”ខ្ចី​លុយ​មិន​សង និងលួច​ស្រា​គេ​ផឹក​ទៀត​

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖lollipop

អត្ថបទថ្មី