ប្រិយមិត្តប្រហែលជាមិនទាន់ដឹងទេថាអ្នកអាចរកចំណូលបានដល់ទៅខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ ដោយអ្នកគ្រាន់តែភ្ជាប់គេហទំព័ររបស់អ្នកជាមួយនឹងកម្មវិធី Click Bank។
Click Bank គឺជាភ្នាក់ងារផ្តល់សេវាផ្សាយពាណិជ្ជកម្មលើបណ្ដាញអ៊ីនធឺណិត ហើយពួកគេនឹងផ្តល់ជាកម្រៃជើងសារសម្រាប់គេហទំព័រណាដែលព្រមផ្សាយពាណិជ្ជកម្មឲ្យផលិតផលពួកគេ។ មិនត្រឹមដូចនេះអ្នកក៏អាចដាក់នូវផលិតនានារបស់អ្នកឲ្យអ្នកផ្សេងធ្វើការផ្សាយពាណិជ្ជកម្មឲ្យផងដែរ ប៉ុន្តែអ្នកត្រូវបង់ថ្លៃសេវាឲ្យ Click Bank។
គូសបញ្ជាក់ផងដែរថា Click Bank គឺជាក្រុមការងារដែលទទួលស្គាល់ពីសំណាក់អ្នកវាយតម្លៃសេវាកម្មលើអ៊ីនធឺណិត ដែលអះអាងថាពួកគេពិតជាបានផ្តល់នូវលទ្ធផលជាសាច់ប្រាក់ជាទីគាប់ចិត្តសម្រាប់អ្នកដែលធ្វើការផ្សាយពាណិជ្ជកម្មឲ្យពួកគេពិតប្រាកដមែន។ លើសពីនេះសម្រាប់ Click Bank គឺមានជម្រើសនៃតម្លៃជាច្រើនសម្រាប់ឲ្យអ្នកធ្វើជ្រើសរើស ហើយវាក៏មាននូវមុខងារដែលងាយស្រួលដល់អ្នកក្នុងការគ្រប់គ្រងគណនី Click Bank របស់អ្នកផងដែរ។
ចំពោះចំណុចសំខាន់មួយទៀតរបស់ Click Bank គឺវាមានផ្តល់នូវ Embed Code សម្រាប់ការផ្សាយលើគេហទំព័ររបស់អ្នក ដែលនេះវាអាចជួយសម្រួលដល់គេហទំព័ររបស់អ្នកមិនមានភាពរញ៉េរញ៉ៃបានផងដែរ៕
អានបន្ត ៖ ទិញរថយន្តតាមគ្នា គុណសម្បត្តិដើរទន្ទឹមគុណវិបត្តិ
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖
click Bank