ទិញរថយន្តតាមគ្នា គុណសម្បត្តិដើរទន្ទឹមគុណវិបត្តិ
- 2016-03-29 17:25:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញរថយន្តតាមគ្នា គុណសម្បត្តិដើរទន្ទឹមគុណវិបត្តិ
ចន្លោះមិនឃើញ
ពលរដ្ឋមួយចំនួនទំនោរចិត្តទិញរថយន្តតាមគ្នា ឃើញទីផ្សារនិយមជិះអីជិះតាមគេដោយមិនបានពិចារណាច្បាស់លាស់ ដែលនាំឈានទៅដល់ការសម្រេចចិត្តទាំងប្រថុយប្រថាន។
អ្នកនាង លី លក្ខិណា ប្រធានផ្នែកលក់នៃក្រុមហ៊ុន Premium Auto ដែលនាំចូលរថយន្ត BMW បានឲ្យដឹងថា ការប្រើរថយន្តតាមគ្នាជារឿងល្អ ពីព្រោះអតិថិជនអាចទទួលបានពិសោធន៍ពីអ្នកបើកបរមុនៗពីចំណុចខ្លាំងខ្សោយប្រភេទរថយន្តដែលខ្លួនចង់ទិញ។ យ៉ាងណាក៏មានគុណវិត្តិដែលមិនត្រូវមើលរំលង។
អ្នកនាងថា ធម្មតារថយន្តផលិតឡើងតម្រូវការទីផ្សារនិងអតិថិជនគោលដៅខុសៗគ្នា។ អ្នកនាងបានលើកឧទាហរណ៍រថយន្តដែលមានតម្លៃ ៣ ម៉ឺនដុល្លារនិងរថយន្តដែលមានតម្លៃ ៦ ម៉ឺនដុល្លារ មិនអាចប្រៀបធៀបគ្នាបានទេ។ គុណភាពរថយន្ត ខុសគ្នាទៅតាមតម្លៃ។ ចំណែកចំណូលចិត្តរបស់អ្នកប្រើប្រាស់ម្នាក់ៗក៏មិនដូចគ្នាដែរ។
អ្នកនាងបញ្ជាក់ថា អតិថិជនត្រូវស្វែងយល់ពីតម្រូវការរបស់ខ្លួនឲ្យបានច្បាស់លាស់ ស្វែងរកព័ត៌មានផ្សេងៗពីប្រភេទរថយន្តដែលចង់ទិញ និងសិក្សាពីលទ្ធភាពដែលអាចទៅរួច ដើម្បីទទួលបានរថយន្តដែលសមស្របអាចបំពេញតម្រូវការនិងការចង់បាន។
ចុងក្រោយ អ្នកនាងណែនាំថា អតិថិជននៅពេលទិញរថយន្ត ក៏គួរស្វែងរករថយន្តដែលមានប្រភពនាំចូលច្បាស់លាស់ ដើម្បីទទួលបានការធានាត្រឹមត្រូវ ដែលនាំភាពកក់ក្តៅក្នុងការជិះធ្វើដំណើរ។
ចុចអាន៖ ៥ ចំណុចតូចៗ លើម៉ាស៊ីនឡានត្រូវពិនិត្យរាល់ថ្ងៃមុននឹងបើកបរ
អត្ថបទ៖ ប៊ុណ្ណារ៉ា