បុរស​ម្នាក់​ក្ដៅ​ចិត្ត ក្រោយ​រើស​បាន​លុយ១៥០០​ដុល្លារ ពេល​ទៅ​គេង​សណ្ឋាគារ

  • 2016-03-30 21:40:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​​ជន​ជាតិ​ចិន​ម្នាក់​​​​ដែល​បាន​ប្រទះ​ឃើញ​លុយ​​​ជាង​​​១៥០០​ដុល្លារ​​​​ក្រោម​ខ្នើយ​​​នៅ​សណ្ឋាគារ​​មួយ​ដែល​​ខ្លួន​បាន​ស្នាក់​នៅ ហើយ​មិន​សប្បាយ​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ជា​​ច្រើន​ភ្ញាក់​ផ្អើល​ និង​ត្រូវ​សារព័ត៌មាន​ចិន​ចាប់​អារម្មណ៍​ចុះ​ផ្សាយ។

 

តាម​ប្រភព​ពី​ People Daily បុរស​​​ម្នាក់​ដែល​មាន​ឈ្មោះ​ Lu Gang បាន​ស្នាក់​នៅ​សណ្ឋាគារ​ Shangdu ​នៅ​ទី​ក្រុង ​Chongqing ប្រទេស​ចិន​​​។ នា​ថ្ងៃ​ចន្ទ ៨​ មីនា​កន្លង​ទៅ​​ លោក​បាន​ចាក​ចេញ​​ពី​សណ្ឋាគារ ប៉ុន្តែ​មុន​នឹង​ចេញ​ទៅ​ក៏​ប្រទះ​ឃើញ​​​​លុយ​​​ចំនួន​​១​ម៉ឺន​យាន់ (ប្រហែល​ ១៥៤២ដុល្លារ) នៅ​ក្រោម​​ខ្នើយ​គេង​​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ខ្លួន​បាន​ស្នាក់​នៅ​អំឡុង​ពេល​​ទៅ​បុណ្យ​ឆេងម៉េង​ បោស​សម្អាត​​សែន​ផ្នូរ​​​​​កុង​ម៉ា​នៅ​ក្បែរ​​​តំបន់​នោះ។

 

ក្រោយ​ឃើញ​លុយ​បែប​នោះ លោក Lu Gang បាន​ទៅ​ប្រាប់​បុគ្គលិក​សណ្ឋាគារ​ថា​លោក​មិន​ពេញ​ចិត្ត​នោះ​ឡើយ​​ដែល​ខាង​បុគ្គលិក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​សម្អាត​​​​បន្ទប់​​​របស់​គាត់​ឲ្យ​ស្អាត។ លោក​ Gang បាន​​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន​ថា៖ "លុយ​ទាំង​នោះ​មិន​មែន​ជា​របស់​ខ្ញុំ​ទេ ប៉ុន្តែ​​ខ្ញុំ​ប្រទះ​ឃើញ​វា​នៅ​ក្រោម​ខ្នើយ​​ក្នុង​បន្ទប់​សណ្ឋាគារ​ដែល​ខ្ញុំ​ស្នាក់​នៅ។​ ច្បាស់​ណាស់​ អ្នក​សម្អាត​បន្ទប់​​មិន​បាន​យក​ចិត្ត​​ទុក​ដាក់​ធ្វើ​ការងារ​គាត់​នោះ​ទេ។ គាត់​មិន​បាន​ប្ដូរ​ស្រោម​ខ្នើយ​​ឲ្យ​ខ្ញុំ​ទេ"។

 

យ៉ាង​ណា​ក្ដី ប៉ូលិស​បាន​ទៅ​​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ហា​​​នោះ លោក Gang បាន​ប្រគល់​លុយ​ទាំង​អស់​ដែល​លោក​រើស​បាន​​​​ទៅ​ឲ្យ​​ប៉ូលិស​ចូល​ជា​ថវិកា​រដ្ឋ ចំណែក​បុគ្គលិក​​​និង​ប៉ូលិស​ផ្សេង​ទៀត​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​សរសើរ​ដល់​លោក Gang ផង​ដែរ៕

 

ចុចអាន៖  សណ្ឋាគារ​​ចម្លែក ​១២​កន្លែង​ ដែល​​អ្នក​មិន​​ជឿ​​​ថា​​មាន​​នៅ​​លើ​​ផែនដី

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ people, dailymail​​​​​​​​​​​​​​​

អត្ថបទថ្មី