រៀន​ធ្វើ​​​​បង្អែម​បាយ​ដំណើប​សង់ខ្យា​ទុរេន​ ងាយ​ៗ

  • 2016-03-31 19:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បាយ​ដំណើប​​សង់ខ្យា​ទុរេន ​ជា​បង្អែម​ពេញ​និយម​​មួយ​​​​​​​​​​​​របស់​បង​ប្អូន​ខ្មែរ​​ដោយ​សារ​រសជាតិ​​​​ឆ្ងាញ់​និង​ក្លិន​ឈ្ងុយ​​របស់​វា។ ពេល​ជួប​ជុំ​គ្រួសារ​ បង​ប្អូន មិត្តភ័ក្ដិ​ គេ​អាច​​​ធ្វើ​វា​​សម្រាប់​ហូប​កំដរ​មាត់​​​លេង ឆាប់​ឆ្អែត​និង​ផ្ដល់​កម្លាំង។ តាម​រយៈ​វិធី​​ងាយ​ៗ​ខាង​ក្រោម​អ្នក​អាច​រៀន​​ធ្វើ​វា​ ទុក​ញ៉ាំ​ដោយ​ខ្លួន​​ឯង​បាន៖

 

***គ្រឿង​ផ្សំ​៖

  • អង្ករ​ដំណើប​​ ២​កំប៉ុង
  • សាច់​ទុរេន​ ១​ចាន​កន្លះ
  • ស្ករ​ស កន្លះ​ចាន​
  • អំបិល​ កន្លះ​ស្លាប​ព្រា​បាយ
  • ខ្ទិះ​ដូង​ ២​ចាន​
  • ម្សៅ​ពោត​ ១​ស្លាប​ព្រា​បាយ​លាយ​​និង​ទឹក​៣​ស្លាប​ព្រា​បាយ (អាច​ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន​)

 

***វិធី​ធ្វើ​៖

  • អ្នក​អាច​​រៀប​ចំ​ដាំ​បាយ​ដំណើប​​ឲ្យ​ឆ្អិន​ទុក​រួច​​ជា​ស្រេច។

  • សម្រាប់​វិធី​​​ធ្វើ​សំខ្យា​​ទុរេន ដំបូង​អ្នក​ត្រូវ​ដាក់​ខ្ទះ​​​កម្ដៅ​ខ្ទិះ​ដូង​ឲ្យ​ក្តៅ​​​ ដាក់​​ស្ករ​ស អំបិល សាច់​ទុរេន​​ និង​ម្សៅ​ពោត​លាយ​ទឹក​ កូរ​ឲ្យ​សព្វ​​ទុក​ពុះ​។

 

  • រៀប​ចំ​បាយ​ដំណើប​​ យក​​ទឹក​សំខ្យា​ស្រូប​ពី​លើ​និង​តុបតែង​បន្តិច​ជា​ការ​ស្រេច អ្នក​នឹង​បាន​​បង្អែម​បាយ​ដំណើប​សំខ្យា​ទុរេន​ឈ្ងុយ​ឆ្ងាញ់៕

 

 

ចុចអាន៖  តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ Healthy and Easy Recipes by Sel​​​​​​​​​​, Kon Kat