ម៉ូសស្រ៊ី មី​ស្រុស​ ភ្លក់​មីឆា​ប្រហិត​បំពង​ដ៏​ឆ្ងាញ់​​ពិសា​

  • 2014-10-25 18:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដាប់​ឈ្មោះ​ពិត​​ជា​ប្លែក​អារម្មណ៍​មិន​ខាន។​​ ​មាន​ហាង​​មួយ​​​គេ​ដាក់​ឈ្មោះ​ថា​​ ម៉ូសស្រ៊ី (MOSS3) ​តាម​ការពិត​មក​ពី​ពាក្យ​ថា មី​ស្រុស​ សោះ។​ ហាង​​​មួយ​ហ្នឹង​​​ មាន​លក្ខណៈ​ពិសេស​យ៉ាង​​ណា​ទៅ​ហ្ន? ​មាន​ត្រឹម​តែ​មី​ស្រុស​ មែន​ឬ?

 

 

ហាង ​ម៉ូសស្រ៊ី ​ បើក​បាន​ជាង​​១០​ឆ្នាំ​​ហើយ​ ហើយ​ត្រូវ​បាន​ទទួល​ការ​គាំទ្រ ពី​យុវវ័យ​​យ៉ាង​ច្រើន។ ​​ ​បាទ! ​នៅ​ទីនោះ​​ ​មិន​មែន​មាន​តែ​​មី​ស្រុស​​នោះ​ទេ​ ​តែ​​ក៏​មាន​មីឆា​​ពិសេស​ ដែល​គេ​ដាក់​ឈ្មោះ​ថា​​ មី​ឆា​​ប្រហិត​បំពង​។ ​ ​មី​ឆា​ប្រហិត​បំពង​ ​​​មាន​រសជាតិ​ឆ្ងាញ់​ព្រោះ​តែ​មាន​សរសៃ​ទន់​​​ និង​​ស្វិត​​បន្តិច​ ​​​ហើយ​មាន​​ថែម​​​ប្រហិត​សាច់​គោ ​និង​ពងទា​ចៀន​​តាម​ការ​កុម្ម៉ង់​ ​​បូក​រួម​ទាំង​​​បរិយាកាស​ក្នុង​ហាង​​ដ៏​ទាក់​ទាញ​ទៀត​ មើល​ទៅ​​​ពិត​ជា​ប្លែ​អារម្មណ៍។​

 

ក្រៅ​តែ​ប្រហិត​សាច់​គោ​ ៤​គ្រាប់​ និង​ពង​ទា​ចៀន​ជ័រ​ព្នៅ​មួយ​គ្រាប់​​​​​ក្នុង​មួយ​ចាន​ ​គេ​មាន​ដាក់​បន្លែ​ត្រកួន​ខ្ចី​ៗ​ស្រស់​ៗ ​ដែល​ធ្វើ​ឲ្យ​រសជាតិ​មី​ឆ្ងាញ់​​តែ​ម្ដង។ រីឯ​ការ​ចម្អិន​វិញ​ ហាង​នេះ​​​ប្រើ​ឆ្នាំង​​តូច​ៗ​​ចម្អិន​ដាច់​ដោយ​ឡែក​ តែ​ធ្វើ​​រសជាតិ​ ១​ចាន​ៗ​ ឆ្ងាញ់​​ដូច​ៗ​គ្នា។

 

 

ក្នុង​១​ថ្ងៃ​​ហាង​មូស​ស្រី​ លក់​មី​ស្រុស​បាន​ជាង​៣០០​ចាន​ក៏​ព្រោះ​​តែ​មាន​តម្លៃ​ថោក​សម​ល្មម​ ​ពោល​គឺ​តម្លៃ​​ចន្លោះ​​ពី​ ៣៥០០​រៀល ដល់​ ៥០០០​រៀល​។

 

ក្រៅ ​ពី​មី​ស្រុស ម៉ូសស្រ៊ី (MOSS3) ក៏​មាន​លក់​ប្រហិត​សាច់​គោ​បំពង​ និង​មី​ឆា​ប្រហិត​ពិសេស​ផង​ដែររ។ហាង​នេះ ​ចាប់​ផ្ដើម​បើក​ពី​ម៉ោង​ ៤​ល្ងាច​ រហូត​ដល់​ម៉ោង​ ៨​យប់។

 

 

ម៉ូសស្រ៊ី មាន​ទីតាំង​ស្ថិត​នៅ​ ផ្លូវ​លេខ​ ៣៣៨ សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ ឬ​ ទូរសព្ទ​ 023 64​ 01 887៕

-មើល​អាហារ​ជា​ច្រើន​ ចុច​ត្រង់​នេះ

 

អត្ថបទ៖កង ចាន់​បញ្ញា​