​ទឹកស៊ីអ៊ីវ​ និង ​ប្រេង​ខ្យង​ផលិតផល​ថ្មី​មួយ​ទៀត​របស់​ Nestle សម្ពោធ​ម្សិល​មិញ

  • 2014-10-25 18:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន ​Nestle ( ខេម​បូ​ឌា) ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ឧបភោគ​បរិភោគ​​បាន​ដាក់​បង្ហាញ​ផលិតផល​ទឹក​ស៊ីអ៊ីវ​ និង ​ប្រេង​ខ្យង​ម៉ាក​មេក​គី​ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី ​២៤ តុលា ២០១៤​ នៅ​ផ្សា​ទំនើប​អ៊ី​អន។

 

ដោយ​សារ​មនុស្ស​គ្រប់​រូប​មិន​ត្រឹម​តែ​ត្រូវ​ការ​បរិភោគ​អាហារ​ដែល​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ការ​សុវត្ថិភាព​ចំណីអាហារ​ដែល​មិន​ប៉ះ​ពាល់​ដល់​សុខភាព ដូច្នេះ​ហើយ​ផលិតផល​មេក​គី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សារធាតុ ៣-MCPD និង​ សារធាតុ​ពុល​ផ្សេង​ទៀត គ្មាន​កូឡេស្តេរ៉ុល និង ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។

 

 

 

ក្នុង​នោះ ទឹកស៊ីអ៊ីវ​មេក​គី​ផលិត​ចេញ​ពី​សណ្ដែក​សៀង​ចម្រោះ​តាម​បែប​ធម្មជាតិ ឯ​ប្រេង​ខ្យង​មេក​គី​ចម្រាញ់​ពី​ទឹក​ប្រេង​ខ្យង​សុទ្ធ ជួយ​បង្កើន​រស​ជាតិ​អាហារ។

 

សូមអាន៖ ហាង​នំប៉័ង​ល្បី​ឈ្មោះ​មួយ​ទៀត​​ ​ពី​​បារាំង​បើក​សម្ពោធ​​ព្រឹក​មិញ​នេះ​

 

អត្ថបទ៖ លឹម សុ​នា​