ហាង​នំប៉័ង​ល្បី​ឈ្មោះ​មួយ​ទៀត​​ ​ពី​​បារាំង​បើក​សម្ពោធ​​ព្រឹក​មិញ​នេះ​

  • 2014-10-18 19:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រូវ​បាន​ចាត់​ទុក​​​​​​ ជា​​​នំប៉័ង​ល្បី​ឈ្មោះ​មួយ​ ក្នុង​ប្រទេស​​បារាំង​ច្រើន​ ​ឆ្នាំ​មក​ហើយ Maison Kayser បាន​បើក​សម្ពោធ​សាខា​របស់​​ខ្លួន​​នៅ​​ផ្សារ​ទំនើប​​ Aeon Mail ​​​កាល​ពី​ព្រឹក​មិញ​​នេះ​ ក្នុង​ទំហំ​ទឹក​ប្រាក់​វិនិយោគ​​ជាង​ ១ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដោយ​បែង​ចែក​ជា​ពីរ​ទីតាំង​។

 

​Maison Kayser ​បាន​បើក​​សម្ពោធ​​ជា​​លើក​ដំបូង​ នៅ​ទី​ក្រុង​បារីស​ ក្នុង​ឆ្នាំ​១៩៩៦ និង​បាន​​អភិវឌ្ឍន៍​ខ្លួន​​រួម​ជាមួយ​ នឹង​ភាព​ប៉ិន​ប្រសប់​​នៅ​ទូទាំង​សាកលលោក​។ ក្នុង​នោះ​មាន​ហាង​ជាង​ ១០០ កន្លែង​នៅ​ ២០​ ប្រទេស​ ​ដែល​​គ្រប់​គ្នា​អាច​ភ្លក្ស​រស់​ជាតិ​ នៃ​នំប៉័ង​​ជា​ច្រើន​ប្រភេទ​ ដែល​​ប្រកប​ដោយ​​គុណ​ភាព​ របស់​ លោក​ Eric Kayser ដែល​ជា​ស្ថាបនិក​​ហាង​នំប៉័ង​ខាង​លើ​។

 

លោក Eric Kayser បាន​​ថ្លែង​​ថា​ គុណភាព​នំប៉័ង​របស់​យើង​​គឺ បង្ហាញ​ឲ្យ​ឃើញ​ពី​គុណ​ភាព​គ្រឿង​ផ្សំ​  និង​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​ធ្វើ​។ អ្នក​ធ្វើ​នំប៉័ង​ពិត​ប្រាកដ​ តែង​តែ​បង្កើត​ស្នាដៃ​ប៉ិន​ប្រសប់​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​ការ​រំលែក​​គ្រឿង​ផ្សំ​ដូច​ជា​ ទឹក ដំបែ​ អំបិល​ និង​ម្សៅ លាយ​បញ្ចូល​គ្នា​ បង្កើត​បាន​ជា​នំប៉័ង​ ដែល​មាន​រស់​ជាតិ​ជា​ច្រើន​។ លោក​​ថា នេះ​គឺ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​យើង​ ដែល​​ចង់​បង្ហាញ​ និង​ចែក​រំលែក​​ដល់​​​មនុស្ស​ទូទាំង​ពិភពលោក៕

 

 អាន​អត្ថបទ៖ គ្រាន់​តែ​អាហារ​ខ្ជះខ្ជាយ​នៅ​ចិន​មួយ​ឆ្នាំ អាច​ចិញ្ចឹម​មនុស្ស២០០​លាន​នាក់ ចុច​ត្រង់​នេះ អានអត្ថបទ៖ មាន់​ស្រែ​​ នឹង​ត្រូវ​បំពាក់​​ស្តង់​ដា​ នា​ពេល​ខាង​មុខ​! ចុច​ត្រង់​នេះ​

អត្ថបទ៖មៃ សុខលីម