ជ្រូក​ខ្វៃ​ កាក់​កប​ខ្លាំង​នៅ​រដូវ​កាល​ ឆេង​ ម៉េង

  • 2016-04-04 13:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​បញ្ចប់​នៅ​រដូវ​កាល​ ឆេង ម៉េង​ អ្នក​លក់​​ជ្រូក​ខ្វៃ​នៅ​ផ្សារ​អូរឫស្សី​ប្រាប់​ថា​ កាក់​កប​ គ្រាន់​បើ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។

 

បុរស​រាង​ខ្ពស់​ស្រឡះ​ញញឹម​ស្រស់​ កំពុង​តែ​ឈរ​ហៅ​ម៉ូយ​ប្រណាំង​ប្រជែង​ជា​មួយ​ដៃ​គូ​ជិត​ខាង​ ហៅ​បណ្ដើរ​ និយាយ​បណ្ដើរ​មក​កាន់​ក្រុម​ការងារ​ Sabay ទាំង​ទឹក​មុខ​បង្កប់​ដោយ​ស្នាម​ញញឹមដោយ​លោក​អះ​អាង​ថា​​លក់​ដាច់​​​បាន​ជាង​ ២០០ ទៅ ៣០០ ​ជ្រូក​ក្នុង​អំឡុង​កាល​ ឆេង​ ម៉េង​ នេះ​។

 

 

“បាទ​...ប៉ុន្មាន​ថ្ងៃ​នេះ​លក់​បាន​ច្រើន​សម​គួរ​ដែរ​ បាន​ជាង​ ២០០ ទៅ​ ៣០០​ បើ​ថ្ងៃ​ធម្មតា​មិន​ដល់​ប៉ុណ្ណឹ​ង​ទេ។ តម្លៃ​ក៏​ខុស​គ្នា​ទៅ​តាម​ ហាង​ ឆេង​ ដែរ ថ្ងៃ​ធម្មតា​ ខ្ញុំ​លក់​ ១គីឡូ ៤ម៉ឺន​ ប៉ុន្តែ​ថ្ងៃ​ ឆេង ម៉េង​នេះ ១ គីឡូ​លក់​បាន​ ១គីឡូ ៥​ម៉ឺន​ដែរ"។ នេះ​បើ​តាម​ការ​រៀប​រាប់​ពី​បុរស​អ្នក​លក់​សុំ​មិន​បញ្ចេញ​ឈ្មោះ៕

 

 

អត្ថបទ៖ ថា ម៉ាលីដា រូបថត៖ ទូរស័ព្ទ​ដៃ ​​

អត្ថបទពេញនិយម