ទូរសព្ទបត់អេក្រង់បាន របស់ Samsung អាចនឹងចេញលក់ឆ្នាំ២០១៧
- 2016-04-04 15:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទបត់អេក្រង់បាន របស់ Samsung អាចនឹងចេញលក់ឆ្នាំ២០១៧
ចន្លោះមិនឃើញ
កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយថាក្រុមហ៊ុន Samsung នឹងដាក់លក់ទូរសព្ទដែលអាចបត់អេក្រង់បាននៅដើមឆ្នាំ២០១៦នេះ ប៉ុន្តែវាហាក់មិនបានកើតឡើងសោះ។ ឥឡូវនេះមានរបាយការណ៍ថ្មីមួយបានឲ្យដឹងថាទូរសព្ទនឹងចេញលក់នៅឆ្នាំក្រោយឯណោះ។
បើតាមរបាយការណ៍ថ្មីពីទឹកដីកំណើតរបស់ Samsung គឺប្រទេសកូរ៉េខាងត្បូង បានអះអាងថាក្រុមហ៊ុននឹងចាប់ផ្ដើមសង្វាក់ផលិតកម្មខ្នាតធំនៃទូរសព្ទបត់អេក្រង់នៅត្រឹមចុងឆ្នាំនេះ ហើយនឹងផ្ដើមដាក់លក់ឆ្នាំក្រោយ។
របាយការណ៍បានបញ្ជាក់ថាដែរថាទូរសព្ទបត់អេក្រង់របស់ Samsung នឹងជាទូរសព្ទអេក្រង់៥អ៊ីញពេលបត់ ហើយនឹងប្រែទៅជា៧អ៊ីញនៅពេលលាមកវិញ៕
ចុចអាន៖ ដាក់ Galaxy S7 Edge ត្រាំក្នុងកែវទឹក១៦ម៉ោង លទ្ធផលទៅជាយ៉ាងណា?
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ GSMArena