លី តឺហួរ​ ចេញ​មុខ​បដិសេធ​រឿង​ប្រពន្ធ​មាន​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

  • 2016-04-08 13:05:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​នៅ​ពេល​ព័ត៌មាន​ផ្សាយ​ថា​ប្រពន្ធ​មាន​ទម្ងន់​លើក​ទី​២​ក៏​ពិត​មែន តែ​ល្ងាច​ថ្ងៃ​ទី ៦ ខែ​មេសា តារា​សម្ដែង​ល្បី​ឈ្មោះ​ហុងកុង Andy Lau បាន​ចេញ​មុខ​បកស្រាយ​ពី​ពាក្យ​ចចាមអារ៉ាម​ខាង​លើ។

 

បណ្ដាញ​ព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ភាពយន្ត Golden Statue មុន​នេះ​ប៉ុន្មាន​ថ្ងៃ តារា​សម្ដែង​ហុងកុង Andy Lau បាន​​ឆ្លើយ​ស្រពិចស្រពិល​ចំពោះ​ពាក្យ​ចចាមអារ៉ាម​ប្រពន្ធ​កំពុង​មាន​ផ្ទៃ​ពោះ។ លោក​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ឆ្លើយ​តប​នោះ​ទេ អរគុណ​អ្នក​ទាំង​អស់​គ្នា​ដែល​បាន​ចាប់​អារម្មណ៍"។ យ៉ាងណាក៏ដោយ កាល​ពី​ល្ងាច​ថ្ងៃ​ទី ៦ ខែ​មេសា តារា​សម្ដែង​ប្រុស​រូប​នេះ បាន​ចេញ​បក​ស្រាយ​ពី​ព័ត៌មាន​នេះ។

 

 

“មិន​មាន​ទេ រឿង​ដែល​ប្រពន្ធ​ខ្ញុំ​កំពុង​ពពោះ​ជា​លើក​ទី​២​នោះ"។ លី តឺហួរ ឲ្យ​ដឹង។ និយាយ​ពី​មូលហេតុ​នៃ​ការ​​ពន្យារ​ពេល​ឆ្លើយ​តប​នេះ តារា​សម្ដែង​អាយុ ៥៤ ឆ្នាំ​លើក​ឡើង​ថា៖ "ជា​ធម្មតា សម្រាប់​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត ខ្ញុំ​ភាគ​ច្រើន​មិន​បកស្រាយ​នោះ​ទេ។ រឿង​នៅ​ក្នុង​គ្រួសារ ទុក​ឲ្យ​អ្នក​ក្នុង​ផ្ទះ​ដោះស្រាយ​គឺ​បាន​ហើយ មិន​ចាំ​បាច់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​ដឹង​ឮ​នោះ​ទេ។ សូម​អ្នក​ទាំង​អស់​គ្នា​ជួយ​យោគយល់​ដល់​ពួក​ខ្ញុំ​ផង"។

 

មុន​នោះ​ដែរ បណ្ដាញ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា គ្រួសារ​របស់​កំពូល​តារា​សម្ដែង​ហុងកុង​កំពុង​មាន​សុភមង្គល​ជា​ខ្លាំង នៅ​ពេល Carol Chu ប្រពន្ធ​របស់​តួ​រឿង "Shaolin” កំពុង​ពពោះ​កូន​ប្រុស​ដំបូង។ ព័ត៌មាន​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ជឿ​ទុក​ចិត្ត​នៅ​ពេល គេ​បាន​ប្រទះ​ឃើញ​ប្រពន្ធ​របស់ Andy Lau ទៅ​ទិញ​ទំនិញ​នៅ​លើ​ផ្លូវ​ទីក្រុង​ហុងកុង​ដោយ​ស្លៀក​ពាក់​ខោអាវ​រលុង ជាមួយ​ពោះ​ធំ​ខុស​ធម្មតា៕

 

 

ចុចអាន៖ប្រពន្ធ​លី តឺហួរ​ ពពោះ​​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖zing