ទូរសព្ទ​ស៊េរី​ថ្មី រាង​ស្អាត ល្បឿន​លឿន មាន finger print​ តម្លៃ​ត្រឹម​១៦៥​ដុល្លារ ​នៅ​ខ្មែរ

  • 2016-04-08 20:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ពុធ​ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ទូរសព្ទ​ចិន​ Meizu បាន​ប្រកាស​ទូរសព្ទ​ស៊េរី​ថ្មី​របស់​ខ្លួន​ ដែល​ជា​កំពូល​ស្មាតហ្វូន​ Android ​មាន​តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ គឺ Meizu M3 Note។

 

 

Meizu M3 Note មាន​កម្រាស់​ស្ដើង ៨,២ មិល្លីម៉ែត្រ​ រាង​ស្អាត​កាលីប​ទាន់​សម័យ​ស្រោប​ដោយ​លោហៈ​អាលុយមីញ៉ូម​ភ្លឺ​រលោង និង​បំពាក់​​ដោយ​អេក្រង់​ទំហំ​ ៥,៥​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD 1080p (resolution 1080 x 1920)។ ម៉ាស៊ីន​របស់​វា​ដំណើរ​ការ​​ដោយ​បន្ទះ​ Chip Helio P10 របស់​ MediaTek  ដែល​មាន​ល្បឿន​ 1.8​GHz។ ទំហំ​ម៉ាស៊ីន​មាន​ជា​ពីរ​ជម្រើស​ គឺ​ទំហំ​ 16GB ជាមួយ​ RAM ទំហំ​ 2GB និង​ទំហំ​32GB ជាមួយ​ RAM ទំហំ​ 3GB ខណៈ​ដែល​អាច​បន្ថែម​ពី​ក្រៅ​បាន​រហូត​ដល់​ 128GB ឯណោះ។

 

 

M3 Note មាន​​កាមេរ៉ា​ទំហំ​ 13MP ​​ដែល​មាន​សមត្ថភាព​អាច​ចាប់​រូប​បាន​ច្បាស់​ល្អ​ រួម​ទាំង​មាន​កាមេរ៉ា​មុខ​សម្រាប់​ Selfie ទំហំ​ 5MP ផង​ដែរ។ ដោយ​ឡែក ​កម្រិត​ថាមពល​ថ្ម ​គឺ​ធំ​រហូត​ដល់​ 4100mAh ហើយ​កាន់​តែ​ពិសេស ទូរសព្ទ​នេះ​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ដែល​បង្កប់​នៅ​លើ​ប៊ូតុង​ Home។

 

ឯ​ប្រព័ន្ធ​បណ្ដាញ​វិញ M3 Note មាន​សមត្ថភាព​ប្រើ 4G LTE ដែលជា​បច្ចេកវិទ្យា​​ធ្វើ​ឲ្យ​អ៊ីនធឺណិត​កាន់​តែ​លឿន។

 

Meizu M3 Note មាន​ ៣ ពណ៌ គឺ​ ស មាស និង​ប្រផេះ ហើយ​នឹង​មាន​លក់​នៅ​ទីផ្សារ​ស្រុក​ខ្មែរ ក្រោយ​បុណ្យ​ឆ្នាំ​ខ្មែរ​នេះ ដោយ​ក្រុមហ៊ុន​ Camfone បាន​សហការ​ជាមួយ Meizu នាំ​យក​ស្មាតហ្វូន​នេះ​ផ្ដាច់​មុខ​មក​កម្ពុជា៖

  • តម្លៃ ១៦៥ ដុល្លារ សម្រាប់​ទំហំ​ម៉ាស៊ីន 16GB ជាមួយ RAM ទំហំ 2GB
  • តម្លៃ ១៩៥ ដុល្លារ សម្រាប់​ទំហំ​ម៉ាស៊ីន 32GB ជាមួយ RAM ទំហំ 3GB ។

 

 

ចង់​ដឹង​ច្បាស់ និង​តេស្ត​សាកល្បង M3 Note អ្នក​អាច​មក​កាន់ Meizu Showroom ដែល​មាន​អាសយដ្ឋាន​នៅ​ផ្ទះ​លេខ 89A ផ្លូវ 310 សង្កាត់​ទួល​ស្វាយ​ព្រៃ​II ខណ្ឌ​ចំការ​មន ឬ​អាច​ទាក់ទង​លេខ 071 335 5586 / 071 335 5520 / 023 636 1116។ ឬ​ចូល​ទៅ​កាន់៖

វិបសាយ៖ www.camfonemobile.com ; www.meizu.com/en

ហ្វេសប៊ុក៖ www.facebook.com/camfone; www.facebook.com/meizucambodia

 

 

 

 

អត្ថបទ៖ សុផាត