ក្លឹប​អ្នក​មាន​នៅ​ចិន​ចង់​ទិញ Turan របស់ Barca

  • 2016-04-12 17:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលា​របស់ ​Arda Turan នៅ Barcelona អាច​នឹង​ដល់​ទី​បញ្ចប់ ​បើ​សិន​ជា​ក្លឹប និង​សាមី​កីឡាករ​ យល់ព្រមទទួល​សំណើ​សុំ​ទិញ​របស់​ក្លឹប​យក្ស​នៅ​ប្រទេស​ចិន។

 

 

តារា​បាល់ទាត់​សញ្ជាតិ​តួកគី​ត្រូវ​​ភាគី​ខាង​ចិន​ផ្ដល់​កិច្ច​សន្យា​មាន​តម្លៃ​រាប់​សិន​លានដុល្លារ​ ដែល​អាច​ធ្វើ​ឲ្យ​រូប​គេពិចារណា​ពី​អនាគត​របស់​ខ្លួន​នៅ​ទឹកដី Nou Camp។ យ៉ាង​ណា​ក៏​ដោយ​អ្នក​ចាត់​ការ​ Luis Enrique ហាក់​មិនទាន់​គិត​ដល់​ការ​ដោះ​ដូរ​នៅ​ឡើយ ដោយ​សារ​​វត្តមាន Turan អាច​ជួយ​ដល់ Barcelona ច្រើន។

 

Turan អាច​នឹង​យល់ព្រម​ជាមួយ​ក្លឹប​ចិន ដោយសារ​តែ​មិន​អាច​ប្រជែង​តំណែង​ជម្រើស​ដំបូងជាមួយ​សមាជិក​ឆ្នើម​ៗ​ដទៃ​របស់ Barca ហើយ​ហេតុផល​មួយ​ទៀត​គឺ​ចិនហ៊ាន​ផ្ដល់​ថ្លៃ​ពលកម្ម​ច្រើន​ជាងចំនួន ដែល​រូប​គេ​ទទួល​បាន​សព្វ​ថ្ងៃ។

 

ចាំ​មើល​បន្ត​ទៀត ថា​តើ Turan អាច​ចាកចេញ​ពី​ទ្រនំ​នៅ​អេស្ប៉ាញ​មែន​ឬ​យ៉ាង​ណា?

 

ចុច​អាន៖ គ្រូ​ Leicester ឈ្នះ​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ​ EPL ប្រចាំ​​ខែ​មិនា

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Sport English

អត្ថបទពេញនិយម