ឌូបៃ គ្រោង​សង់​អគារ​កប់​ពពក​ថ្មី ខ្ពស់​ដាច់​គេ​លើ​លោក

  • 2016-04-11 14:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុង​ឌូបៃ ប្រទេស​​អារ៉ាប់រួម​​ គ្រោង​សាង​សង់​អគារ​កប់​ពពក​ថ្មី​​មួយ​ ដែល​​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​​គេ​លើ​លោក និង​ខ្ពស់​ជាង​​អគារ​កប់​ពពក​ខ្ពស់​ដាច់​គេ​បច្ចុប្បន្ន​ Burj Khalifa​ ទៅ​ទៀត។

 

គម្រោង​​អគារ​កប់​ពពក​ថ្មី​​​ (ខ្ពស់​ដាច់​គេ​លើ​លោក)

 

Burj Khalifa គឺជា​អគារ​ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន ដែល​មាន​កម្ពស់ ៨២៨​ម៉ែត្រ ​ដែល​បើក​ដំណើរ​ការ​តាំង​ពី​ខែ​មករា ឆ្នាំ​២០១០ ​និង​មាន​ទីតាំង​នៅ​ទីក្រុង​ឌូបៃ​នេះ​ផង​ដែរ។

 

​អគារ​ Burj Khalifa ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន

 

ប៉ុន្តែ​បើ​តាម​ក្រុមហ៊ុន​អចលនទ្រព្យ Emaar ​ដែល​ជា​អ្នក​​​កាន់​គម្រោង​សាងសង់​អគារ​ខ្ពស់​ថ្មី​​នេះ​ ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ថា អគារ​កប់​ពពក​ថ្មី​​ នឹង​ខ្ពស់​ជាង​អគារ​ខ្ពស់​ដាច់​គេ​លើ​លោក​បច្ចុប្បន្ន ​Burj Khalifa ហើយ​វា​​​នឹង​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ និង​គ្រោង​បញ្ចប់​នៅ​​មុន​​​ពិព័រណ៍​ពាណិជ្ជកម្ម​ពិភពលោក​ Expo ​នា​ទីក្រុង​​ឌូបៃ ឆ្នាំ​២០២០​ខាង​មុខ។

 

អគារ​ថ្មី​ នឹង​សាង​សង់​ដោយ​ក្រុមហ៊ុន​​តែ​១ នឹង​អគារ Burj Khalifa​

 

អគារ​ថ្មី​នេះ រចនា​ម៉ូដ​ដោយ​ស្ថាបត្យករ​សញ្ជាតិ​​អេស្ប៉ាញ-ស្វីស ឈ្មោះ​ Santiago Calatrava Valls។ ​យ៉ាងណា ចំពោះ​ឈ្មោះ​អគារ​ និង​កម្ពស់​ពិត​ប្រាកដ​របស់​វា​ ក្រុមហ៊ុន​ Emaar ពុំ​ទាន់​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ bbc

អត្ថបទថ្មី