Song Joong Ki កំពុង​​ល្បី​កក្រើក​ តែ​នៅ​តែ​ចាញ់​ប្រៀប Kim Soo Hyun

  • 2016-04-18 15:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​បោះ​ឆ្នោត​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​លើ​គេហទំព័រ Nate បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ប្រជាប្រិយ​ភាព​របស់​តារា​សម្ដែង​ប្រុស Kim Soo Hyun នៅ​តែ​ស៊ីដាច់ Song Joong Ki ដដែល​បើ​ទោះ​បី​ជា​តួឯក​រឿង "Descendants of the Sun” កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ក៏​ដោយ។

 

 

តារា​សម្ដែង​ប្រុស​កូរ៉េ Song Joong Ki នៅ​ពេល​បច្ចុប្បន្ន​គឺ​ជា​​តារា​មួយ​ក្នុង​ចំណោម​តារា​ល្បី​ឈ្មោះ​ជាង​គេ​​ក្រោយ​ពេល​​ភាពយន្ត​ភាគ "Descendants ot the Sun” ត្រូវ​បាន​ចាក់​ផ្សាយ។ តារា​សម្ដែង​អាយុ​៣០ ឆ្នាំ​កំពុង​ទទួល​បាន​ពាក្យ​អញ្ជើញ​ឲ្យ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ក៏​ដូច​ជា​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​ជា​ច្រើន​រាប់​មិន​អស់។ ត្រលប់​មក​វិញ​ក្រោយ​ពេល​បាត់​មុខ​២​ឆ្នាំ​ដោយ​ត្រូវ​​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព Song Joong Ki ស្រាប់​តែ​ល្បី​ទូទាំង​អាស៊ី​ជាមួយ​រឿង​ភាគ​ថ្មី។ ជាមួយ​គ្នា​នេះ​ដែរ តារា​កើត​ឆ្នាំ ១៩៨៥ ក៏​ត្រូវ​បាន​​គេ​យក​មក​ប្រៀបធៀប​ជាមួយ Kim Soo Hyun តារា​ប្រុស​ដែល​ធ្លាប់​ល្បី​កក្រើក​ទូទាំង​អាស៊ី​ជាមួយ​រឿង​ភាគ "My Love From the Star” កាល​ពី​២​ឆ្នាំ​មុន។

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Nate របស់​កូរ៉េ​បាន​បើក​ការ​បោះ​ឆ្នោត​មួយ​ដោយ​មាន​ចំណង​ជើង​ថា៖ "តើ Song Joong Ki អាច​ល្បី​ជាង Kim Soo Hyun ទេ​នៅ​ប្រទេស​ចិន​ដែរ​ឬ​ទេ?”។ ការ​បោះឆ្នោត​រវាង​អ្នក​គាំទ្រ​របស់​តារា​ទាំង​២​កំពុង​តែ​ប្រព្រឹត្ត​ឡើង​នៅ​ឡើយ​ដោយ​លទ្ធផល​នៅ​ពេល​បច្ចុប្បន្ន​គឺ Kim Soo Hyun ជា​អ្នក​នាំ​មុខ​ដាច់​ស្រឡះ។

 

 

ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី៨ ខែ​មេសា ដល់​ថ្ងៃ​ទី​៦​ខែ​ឧសភា​ឆ្នាំ ២០១៦។ បើ​គិត​ត្រឹម​ថ្ងៃ​ទី ១៧ ខែ​មេសា Kim Soo Hyun កំពុង​នាំ​មុខ​ជាមួយ ៨២% ដោយ​មាន​សំឡេង​ឆ្នោត​សរុប​ចំនួន ៣២២៣៧ សំឡេង។ រីឯ Song Joong Ki កំពុង​នៅ​ពី​ក្រោយ​ជាមួយ ១៨% ដោយ​មាន​សំឡេង​ឆ្នោត​សរុប​ចំនួន ៥៧៣៨ សំឡេង។ លទ្ធផល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​មួយ​រយៈ​ហើយ​ក៏​ដោយ​តែ​តួឯក​រឿង "My Love From The Star” នៅ​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ដដែល៕

 

 

ចុចអាន៖មិន​​បាច់​ក្បូរក្បាច់​ច្រើន ត្រឹម​អាវ​ស​១​ក៏​អាចឲ្យ​តារា​ប្រុស​ទាំង​នេះ​សង្ហា​គ្មាន​គូ​ប្រៀប

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop