៧​យ៉ាង​ពី​ក្រោយ​ដំណើរ​កម្សាន្ត​ជួយ​រឹត​ចំណង​ស្នេហា​ឲ្យ​កាន់​តែ​ស្អិតល្មួត

  • 2014-10-27 16:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើដំណើរ​កម្សាន្ត​មិន​ត្រឹមតែ​ផ្ដល់​ភាព​រីករាយ​មួយ​មុខ​ទេ ​ប៉ុន្តែ​វា​បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត។ ថ្ងៃនេះ​ គេហទំព័រ​ Womanitely​ នឹង​ប្រាប់​ពី​វិធី​៧​យ៉ាង​ពេល​ធ្វើដំណើរ​កម្សាន្ត​ធ្វើឲ្យ​គូស្នេហ៍​កាន់​តែ​ស្អិតល្មួត​ខ្លាំង​ឡើង៖

 

 

១.ធ្វើ​ឲ្យ​មាន​ការ​ចងចាំ​រួមគ្នា​

 

ការ​ចំណាយ​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ដៃគូ​គឺជា​ការ​បង្កើន​នូវ​ទំនាក់ទំនង​របស់​អ្នក។ ការ​ចងចាំ​ជា​ទ្រព្យ​សម្បត្តិ​ និង​ ជា​សមិទ្ធផល​រួមគ្នា។ ជីវិត​គឺ​មាន​ពេល​ខ្លី​ណាស់​ដូចនេះ​គួរ​តែ​បង្កើត​អនុស្សាវរីយ៍​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ពេល​ឈាន​ចូល​ដល់​វ័យ​ចំណាស់​អ្នក​នឹង​ចងចាំ​ភាព​កក់ក្ដៅ​ និង​ តម្លៃ​នៃ​ភាព​ជា​យុវជន​របស់​អ្នក។ ការ​ធ្វើដំណើរ​នឹង​បង្រៀន​អ្នក​ក្នុង​ការ​អភិវឌ្ឍ​របៀប​រស់នៅ​ក្នុង​ជីវិត​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ និង​ ពង្រឹង​ទំនាក់ទំនង​របស់​អ្នក។

 

២.ទទួល​បាន​បទពិសោធន៍​ថ្មី​ៗ​

 

ការ​ធ្វើ​ដំណើរ​ទាំងពីរ​នាក់​អាច​បង្រៀន និង ជួយ​ជំរុញ​អ្នក​ឲ្យ​ចាកចេញ​ពី​កន្លែង​ទុក្ខសោក។ វា​អាច​ជួយ​អ្នក​ក្នុង​ការ​ចែករំលែក​ពេល​មិន​អាច​បំភ្លេច​បាន​ជាមួយ​នឹង​មនុស្ស​ដែល​អ្នក​ស្រលាញ់។ លើស​ពី​នេះ ​អ្នក​អាច​ទទួល​បាន​ជំនាញ​ថ្មី​នៅ​ពេល​ដែល​អ្នក​ព្យាយាម​ធ្វើអ្វី​ដែល​អ្នក​មិនធ្លាប់​បាន​ធ្វើ​ពី​មុន​មក។

 

៣.សេរីភាព

 

មនុស្ស​គ្រប់រូប​បាន​បង្កើត​ពិភពលោក​នៅ​ជុំវិញ​ខ្លួន​របស់​ពួក​គេ។  ពិភពលោក​របស់​ពួកគេ​មាន​ផ្ទះ​របស់​ពួកគេ​  ការងារ​ រង្វង់​នៃ​ទំនាក់​ទំនង​ កាលវិភាគ​ប្រចាំថ្ងៃ​ និង​ បញ្ហា។ ពេល​ធ្វើ​ដំណើរ​អ្នក​អាច​បំភ្លេច​បញ្ហា​ផ្សេងៗ​ និង​ រីករាយ​នឹង​ភាព​ស្រស់​ស្អាត​ជាមួយ​ពិភពលោក​ដែល​នៅ​ខាងក្រៅ។

 

៤.មាន​ភាព​រីករាយ​ច្រើន​

 

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​វិធី​ដ៏​ល្អឥតខ្ចោះ​ដើម្បី​សម្រាក​លំហែ​ជាមួយ​ដៃគូ។ នៅ​ពេល​ដែល​ធ្វើដំណើរ អ្នក​មាន​សិទ្ធិ​ផ្អាក​ការងារ​អ្វី​គ្រប់យ៉ាង​ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក។ ពិភពលោក​នេះ​គឺ​ពេញលេញ​ទៅ​ដោយ​ទីកន្លែង​ដែល​អាច​ជួយ​ឱ្យ​អ្នក​សប្បាយរីករាយ​បាន​ច្រើន​ និង ទទួល​បាន​សុភមង្គល។ ភាព​សប្បាយរីករាយ​អាច​ជំនួស​ដោយ​ទស្សន​វិជ្ជមាន​របស់​អ្នក​ ហើយ​វា​នឹង​ជួយ​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​បាន។

 

៥.រៀន​អ្វី​ថ្មី​ទាំងអស់​គ្នា

 

ពេល​អ្នក​នឹង​ដៃគូ​ធ្វើ​ដំណើរ​រួមគ្នា​ អ្នក​ទាំងពីរ​អាច​រៀន​អ្វី​ដែល​ថ្មី​អំពី​ពិភពលោក។  នេះ​ជា​បទ​ពិសោធន៍​គួរ​ឲ្យ​រំភើប​អាច​បង្កើន​ចំណង់​ចំណូល​ចិត្ត និង ក្ដី​ស្រឡាញ់​របស់​អ្នក។ ពេល​ដែល​ទៅ​ទស្សនា​បណ្ដា​ប្រទេស​ដ៏​ទៃ​អ្នក​អាច​រៀន​អំពី​វប្បធម៌​ និង ប្រវត្តិសាស្ត្រ​នៃ​ប្រទេសជាតិ​ជាច្រើន។ វា​ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​មាន​ចំណេះដឹង​ទូទៅ​កាន់តែ​ទូលំទូលាយ ។

 

៦.ការ​ធ្វើដំណើរ​ជំរុញ​ឲ្យ​អ្នក​ប្រឈម​នឹង​ជីវិត​ថ្មី​

 

គោលបំណង​នៃ​ការ​ធ្វើដំណើរ​កម្សាន្ត​គឺ​ដើម្បី​រំលឹក​ការ​ចងចាំ​របស់​អ្នក​ និង ត្រៀម​ខ្លួន​ទទួល​យក​ជីវិត​ថ្មី​ជាមួយ​ស្នាមញញឹម។ វា​មាន​ប្រសិទ្ធភាព​ជួយ​បំបាត់​ភាព​តានតឹង​ ជួយ​អ្នក​ទាំងពីរ​កម្ចាត់​ជំងឺ​ធ្លាក់​ទឹកចិត្ត​  និង​ អភិវឌ្ឍ​គំនិត​វិជ្ជមាន។ ការ​ធ្វើដំណើរ​កម្សាន្ត​រួមគ្នា​អាច​ជួយ​ផ្សះផ្សា​ទំនាក់ទំនង​បាន​ឡើងវិញ។

 

៧.នាំ​មក​នូវ​ភាព​ផ្អែមល្ហែម​

 

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ធ្វើ​ឲ្យ​អ្នក​មាន​ឱកាស​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ដោយ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​តែ​ពីរ​នាក់​ឆ្ងាយ​ពី​ផ្ទះ៕

 

-មើល​អត្ថបទ៖ ៥​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖womanitely

អត្ថបទថ្មី