វិធី​ជួយ​សង្គ្រោះ​​​អ្នក​លង់​ទឹក​​​​​​​ភ្លាមៗ​

  • 2016-04-20 21:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ជួយ​​សង្គ្រោះ​​​មនុស្ស​លង់ទឹក​​​​​​មិន​មែន​ចេះ​​តែ​ចុះ​​ជួយ​ឆៅ​​ៗដោយ​​គ្មាន​​​សម្ភារៈ​ជំនួយ​​​ទៅ​ជាមួយ​ ​ឬ​​​​ទាំង​ខ្លួន​មិន​ចេះ​​ហែល​​ទឹក​​នោះ​ទេ ​ព្រោះ​​វា​​​​​អាច​ធ្វើ​ឲ្យ​​​​​​​​អ្នក​​ជួយ​​​​ និង​​អ្នក​លង់​ទឹក​ ​ស្លាប់​ទាំង​ពីរ​​មិនខាន។

 

ខណៈ​​លោក​​អ្នក​កំពុង​​ឃើញ​​​មនុស្ស​​លង់​ទឹក​​ ​ត្រូវ​ជួយ​​ស្រែក​ឲ្យ​អ្នក​ផ្សេង​បាន​ដឹង​​ភ្លាម​ ​ដើម្បី​រក​​វិធី​​​​​​ជួយ​សង្គ្រោះ​គ្នា​ដូច​ជា​ ​​រក​ដំបង​​ឈើ​វែង​​ ​​ឬ​ក្រណាត់​​ក្រមា អាវ​​​ ជ្រលក់​ទឹក​​ឲ្យ​សើម បោះ​ឲ្យ​​ជន​រងគ្រោះ​តោង។ នេះ​ករណី​​ពុំ​មាន​​​ឧបករណ៍​​​ជំនួយ​​ជាប់​ខ្លួន។ ​​​​បើ​​​​​​ជន​រងគ្រោះ​​​សន្លប់​បាត់​បង់​ស្មារតី​ ​​អ្នក​​​ចុះ​ជួយ​ត្រូវ​​​ផ្ងារ​​​​​​​​មុខជនរងគ្រោះ​ឲ្យ​​​ផុត​ពី​​ផ្ទៃ​ទឹក ​​រួច​​ទាញ​​ស្មា​ហែល​សំដៅ​គោក។​​​​​​​​

 

 

បន្ទាប់​ពី​ស្រង់​​ឡើង​គោក​ហើយ ​អ្វី​​​​ចាំ​បាច់​​នោះ​​អ្នក​​ត្រូវ​ចេះ​​វិធី​​សង្គ្រោះ​​បន្ទាន់​ដោយ​មិន​​​មាន​​អ្នក​ជំនាញ​​មក​ដល់ ​​ក្រោយ​​អ្នក​លង់​​​​​​​លេប​ទឹក​ពេញ​ពោះ​នោះ​។ ខាង​​ក្រោម​​នេះ ​​ជា​​គន្លឹះ​​​ខ្លះ​ៗ​ ​ជួយ​​​ជន​រងគ្រោះ​​​លង់​ទឹក​​​​​ ដែល​មិន​ទាន់​ផុត​ដង្ហើម​។

 

១. ​ផ្អៀង​​ក្បាល​ជន​រងគ្រោះ​​​​ឲ្យ​​ទឹក​​ហូរ​ចេញ​ពី​​​​មាត់ ​និង​ច្រមុះ​ ​រួច​​​ផ្ងារ​ឡើង​វិញ។ ២. ​អង្រួន​ ​ដៃ​ ជើង​ ​ក្បាល​​​ជន​រងគ្រោះ​ឲ្យ​ដឹង​ខ្លួន។ ​​​​ ២. ​​​​ប្រើ​មាត់​​បឺត​ទឹក​ចេញ​ពី​មាត់​ជនរងគ្រោះ​​​ចំនួន ​៤ដងបើ​អាច ​តែ​​​មិន​​​​ត្រូវ​​ឲ្យ​អ្នក​មាន​ជំងឺ​​ឆ្លង​​ធ្វើ​ទេ។ ​​​បើ​​មិន​មាន​​ទឹក​​ចេញ​​​មក​ទេ​ ​អ្នក​​ត្រូវ​​ផ្ដល់​ខ្យល់​​ដង្ហើម​​ឲ្យ​​​​ជន​រងគ្រោះ​ ​តាម​រយៈ​​​​​ផ្លុំ​​ចូល​មាត់​​​មួយ​​វិនាទី​ម្ដង​​​វែងៗ​ចំនួន​ ​៥​លើក ​ព្រោះ​​សួត​​​​​​ជន​រងគ្រោះ​​ត្រូវ​ការ​អុកស៊ីហ្សែន​ជា​ចាំបាច់។

 

 

៣. ​​​ប្រើ​​ដៃ​​ផ្គុំ​គ្នា​​ ឬ​កែង​ដៃ​សង្កត់​ទ្រូង​​​ចន្លោះ​ដោះ​​ទាំង​ពីរ​​របស់​ជន​រង​គ្រោះ​​ ធ្វើ​ដដែល​ៗ​​ឲ្យ​ទឹក​ចេញ​​​​តាម​មាត់ ​តែ​ដាច់​ខាត​​មិន​ត្រូវ​សង្កត់​​ឆ្អឹងជំនី​ឡើយ។ ​ចំពោះ​​ជន​រងគ្រោះ​​ជា​ក្មេង​តូច​​ត្រូវ​ប្រើ​ម្រាម​​២ ​គ្រប់​គ្រាន់​ហើយ។​

 

 

 

៤. ​ប្រើ​ម្រាម​ដៃ​ពីរ​ស្ទាប​​ជីពចរ​​​​​​កដៃ​ ឬ​ក​ ជនរងគ្រោះ ​ឲ្យ​ដឹង​ថា​មាន​សង្ឃឹម​​ឬអត់។ ​

បើ​​វិធី​​ទាំង​​ប៉ុន្មាន​ ​ពុំ​ទាន់​​ធ្វើ​​ឲ្យ​​ដឹង​ខ្លួន​ទៀត​ ​ត្រូវ​ប្រញាប់​​បញ្ជូន​​គេ​​ទៅ​មន្ទីរ​​ពេទ្យ​ជា​បន្ទាន់។ ​ចំពោះ​​ដំបូន្មាន​ពី​អ្នក​ជំនាញ​​​​ ឪពុកម្ដាយ​​ត្រូវ​​បង្រៀន​​​​​កូន​​ឲ្យ​ចេះ​​ហែល​ទឹក​​​បន្តិច​ម្ដង​ៗ​ពី​តូច​​​ទៅ​ ដើម្បី​ការ​ពារ​ខ្លួន​ពេល​​​​​​​​ជួប​គ្រោះ​ថ្នាក់​ដូច​ខាង​លើ៕​​

 

ចុចអាន៖ ទារិកា​អភ័ព្វ​ត្រូវ​ម្ដាយ​ចោល​តាម​ទុយយោ​ទឹក​ តែ​ជួយ​សង្គ្រោះ​បាន​

ចុចអាន៖ តោ​ស្ទុះ​ឱប​អ្នក​ជួយ​សង្គ្រោះ​ជីវិត មើល​ទៅ​គួរ​ឲ្យ​រំភើប​ចិត្ត

ចុចអាន៖ កូន​ក្រមុំ​​រត់​ទៅ​ជួយ​សង្គ្រោះ​​​ជីវិត​មនុស្ស​​ពេល​ថត​រូប​រៀបការ អ្នក​ណា​ឃើញ​ក៏​សរសើរ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ BBC, Wikihow

អត្ថបទថ្មី