​​​រៀន​កំណត់​ពាក្យ​កាត់​​លើ​ iPhone ដើម្បី​វាយ​បញ្ចូល​អ៊ីម៉ែល​បាន​លឿន

  • 2016-04-20 21:13:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​វាយ​បញ្ចូល​អាសយដ្ឋាន​អ៊ីម៉ែល​​​លើ​ទូរសព្ទ​ជា​រឿង​ដ៏​គួរ​ឲ្យ​ធុញ​​មួយ​ចំពោះ​មនុស្ស​មួយ​ចំនួន​ ដោយ​សារ​តែ​អ៊ីម៉ែល​​នោះ​វែង​ ហើយ​អ៊ីម៉ែល​អ្នក​ខ្លះ​ទៀត​មាន​បង្កប់​ដោយ​ពាក្យ​ចម្លែកៗ​ធ្វើ​ឲ្យ​ពិបាក​ចាំ។ ថ្ងៃ​នេះ​សូម​បង្ហាញ​ពី​វិធី​មួយ​ដែល​ជួយ​ឲ្យ​ការ​វាយ​បញ្ចូល​អាសយដ្ឋាន​អ៊ីម៉ែល​លើ​ទូរសព្ទ​ iPhone ​ប្រើ​ពេល​ខ្លី​បំផុត តាម​រយៈ​ការ​បង្កើត​ពាក្យ​កាត់។

 

 

​​​​@ដំបូង​ចូល​ទៅ​កាន់​ Settings → General → Keyboard → Text Replacement

 

 

@ពេល​ទៅ​ដល់​ផ្ទាំង​នោះ​ចុច​លើ​សញ្ញា​បូក​នៅ​ ផ្នែក​​ខាង​លើ​ខាង​ស្ដាំ។ បន្ទាប់​មក​ចាប់​ផ្ដើម​បំពេញ​ត្រង់​ប្រអប់​ "Phrase" នូវ​អាសយដ្ឋាន​អ៊ីម៉ែល​ដ៏​វែង​របស់​អ្នក​ ហើយ​នៅ​ត្រង់​ប្រអប់​ "Shortcut" ចូរ​បំពេញ​ពាក្យ​កាត់​ដែល​អ្នក​ចង់​ប្រើ​តំណាង​ឲ្យ​​អាសយដ្ឋាន​អ៊ីម៉ែល​ ដោយ​វា​អាច​ជា​លេខ​ ឬ​អក្សរ​ ពីរ-បី​ខ្ទង់។

 

 

 

@ក្រោយ​ពី​កំណត់​តាម​របៀប​ខាង​លើ​រួច​ នៅ​ពេល​ដែល​បញ្ចូល​អាសយដ្ឋាន​អ៊ីម៉ែល​លើក​ក្រោយ​ អ្នក​គ្រាន់​តែ​វាយ​នូវ​ពាក្យ​កាត់​ដូច​ដែល​កំណត់​រួច​ នោះ​វា​នឹង​បង្ហាញ​ចេញ​នូវ​អាសយដ្ឋាន​អ៊ីម៉ែល​​ពេញ​​ឲ្យ​អ្នក​ជ្រើស​ជា​មិន​ខាន៕​​​​​​​

 

ចុច​អាន៖ មុខងារ​ពិសេស​ប្រើ​សម្រាប់​ផ្ទេរ​​រូបភាព​រវាង​ iPhone ​ដែល​អ្នក​ប្រហែល​មិន​ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ iDownloadBlog ​​​​