Facebook Messenger បន្ថែម​មុខងារ​ថ្មី​អាច​សន្ទនា​ជា​ក្រុម​បាន​

  • 2016-04-21 13:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ទាំង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ​និង​ Android ​នឹង​អាច​ប្រើ​ប្រាស់​មុខងារ​ចុង​ក្រោយ​របស់​កម្មវិធី​ Facebook Messenger ដែល​អាច​ឲ្យ​សន្ទនា​ជា​ក្រុម​បាន។

 

 

ដើម្បី​ប្រើ​ប្រាស់​មុខងារ​នេះ​គ្រាន់​តែ​ចុច​លើ​សញ្ញា​ទូរសព្ទ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​កម្មវិធី​ រួច​ជ្រើស​យក​មិត្តភក្តិ​ទាំង​ឡាយ​ណា​ដែល​អ្នក​ចង់​សន្ទនា​ជា​មួយ។ ពេល​នោះ​កម្មវិធី​នឹង​ចាប់​ផ្ដើម​​តេ​ទៅ​​អ្នក​ដែល​បាន​ជ្រើស​រើស​នោះ​ ក្នុង​ពេល​តែ​មួយ​ ដើម្បី​បង្កើត​បាន​ជា​ក្រុម​សន្ទនា។

 

គួរ​រំលឹក​ Facebook បាន​បញ្ចេញ​មុខងារ​ហៅ​ចេញ​ជា​សំឡេង​​លើ​ដំបូង​លើ​កម្មវិធី​ Messenger កាល​ពី​ឆ្នាំ​២០១៤​ ដោយ​ពេល​នោះ​អាច​ហៅ​ចេញ​បាន​ទៅ​កាន់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ​មុខងារ​ថ្មី​នេះ​អាច​ឲ្យ​សន្ទនា​ជា​មួយ​មនុស្ស​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​ ដោយ​បាន​រហូត​ដល់​ទៅ​ ៥០​នាក់​ឯ​ណោះ។

 

បច្ចុប្បន្ន​នេះ​​មុខងារ​ថ្មី​អាច​​ប្រើ​សម្រាប់​តែ​ការ​ហៅ​ចេញ​ជា​សំឡេង​ប៉ុណ្ណោះ​ ហើយ​គេ​រំពឹង​ថា​ក្នុង​ថ្ងៃ​ខាង​មុខ​ Facebook នឹង​​កែ​សម្រួល​ឲ្យ​​អ្នក​ប្រើ​ប្រាស់​ អាច​ហៅ​ចេញ​ជា​វីដេអូ​បាន៕

 

ចុច​អាន៖ តោះ! សាក​​ទស្សន៍ទាយ​រឿង​ស្នេហា​អ្នក​​​​តាម​ Facebook ជា​មួយ​វិបសាយ​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TNW​​​​

អត្ថបទថ្មី