​ប្រវត្តិ​​ខ្លះ​ៗ​​របស់ក្មេង​ប្រុសតួ​ Mowgli ក្នុង​រឿង “The Jungle Book”

  • 2016-04-22 13:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត “The Jungle Book” កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក ដោយ​មាន​ក្មេង​ប្រុស Neel Sethi សម្ដែង​ជា​តួ Mowgli ។ ក្រោយ​ទស្សនា​រឿង​នេះ​ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ចង់​ដឹង​ប្រវត្តិ​ខ្លះ​ៗ​របស់ Neel Sethi​ហើយ។

 

 

ប្រវត្តិ​ផ្ទាល់​ខ្លួន​និង​សិល្បៈ

 

 

Neel Sethiជា​កូន​កាត់​ឥណ្ឌា​-អាមេរិក ដែល​កើត​នៅ​ទីក្រុង ញីវយ៉ក​នៅ​ថ្ងៃ​ទៅ​ ២២ ខែ ធ្នូ​ ឆ្នាំ ២០០៣ បច្ចុប្បន្ន​មាន​អាយុ​១២​ឆ្នាំ។ ​ត្បិត​ទើប​តែ​​​ប្រលូក​ក្នុង​វិស័យ​សម្ដែង​បាន​​ទើប​តែ​បាន​៣​ឆ្នាំ តារា​វ័យ​ក្មេង​កាត់​អាស៊ី​នេះ​ធ្លាប់​ថត​​បាន​២​រឿង​គឺ “Diwali” ប្រភេទ​រឿង​ខ្លី​​ជា​តួ​ឈ្មោះ Jay និង“The Jungle Book” ជា Mowgliជា​តួ​ឯក​តែ​ម្ដង។

​​ ​ឱកាស​បាន​សម្ដែង​រឿង “The Jungle Book”

 

 

Neel Sethi ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង “The Jungle Book” ជ្រើសរើស​មក​សម្ដែង​តាំង​ពី​អាយុ​១០​ឆ្នាំ​ក្នុង​ចំណោម​ក្មេង​ៗ​រាប់​ពាននាក់​​ដែល​មក​ដាក់​ពាក្យ​ប្រឡង​ជា​តួ Mowgli ។ លោក Jon Favreau ដែល​ជា​អ្នក​ដឹកនាំ​រឿង​​ធ្លាប់​និយាយ​ថា៖ "Neel ជា​ក្មេង​ដែល​មាន​ទេពកោសល្យ ​និង​កាយ​សម្បទាន​ល្អ។ ការ​ថត​រឿង​នេះ​​ធ្វើ​ការ​ច្រើន​លើ​ខ្លួន​របស់​គេ ខ្ញុំ​​ទុក​ចិត្ត​លើ​​គេ​ថា​នឹង​​អាច​ថត​បាន"៕

 

 
 
 
 
 

ចុចអាន៖មើល​​ឈុត​ក្រៅ​ឆាក​និង​ការ​ថត​រឿង​ “The Jungle Book” អាចនឹង​គ្មានពាក្យថ្លែង

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ Wiki / indiatimes

អត្ថបទពេញនិយម