តម្លៃ​ខ្លួន Song Joong Ki ខ្ពស់​​ជាង​តម្លៃ Lee MinhoនិងKim Soohyun បូក​ចូល​គ្នា​ទៅ​ទៀត

  • 2016-04-22 16:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ខ្លួន​​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Song Joong Ki ​បាន​កើន​ឡើង​មិន​គួរ​ឲ្យ​ជឿ​ក្រោយ​ពេល​​កំពូល​រឿង​ភាគ "Descendants of the Sun” បាន​ចាក់​ផ្សាយ​ទាំង​នៅ​កូរ៉េ​និង​ចិន​ក្នុង​ពេល​តែ​មួយ។

 

ថ្មី​ៗ​នេះ មជ្ឈមណ្ឌល​ព័ត៌មាន​អ៊ីនធឺណិត​របស់​ចិន (CIIC) ទើប​តែ​ប្រកាស​ពី​តួលេខ​ដ៏​មិន​គួរ​ឲ្យ​ជឿ​នៃ​​ចំណូល​បាន​​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​តារា​សម្ដែង​កូរ៉េ Song Joong Ki។ មជ្ឈមណ្ឌល​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ដែល Song Joong Ki រក​បាន​ក្នុង​​ការ​ផ្សាយ​ពាណិជ្ជកម្ម​​មួយ​នៅ​ចិន​មក​ដល់​ពេល​បច្ចុប្បន្ន​គឺ ២,៨​ពាន់​លាន​វ៉ុន (២,៤​លាន​ដុល្លារ)។ មជ្ឈមណ្ឌល​ដដែល​បាន​ឲ្យ​ដឹង​ថា​ប្រជាប្រិយ​ភាព​របស់​តារា​សម្ដែង​វ័យ ៣០​ឆ្នាំ​គឺ​បាន​មក​ពី​រឿង "Descendants of the Sun” ដែល​ទើប​តែ​បញ្ចប់​ការ​ផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ។

 

 

"Song Joong Ki ដែល​កំពុង​តែ​ល្បី​រន្ទឺ​នៅ​ទូទាំង​អាស៊ី​ដោយ​សារ​រឿង​ភាគ "Descendants of the Sun” នោះ កំពុង​រក​ចំណូល​បាន​យ៉ាង​ច្រើន​លើស​លុប​។ នៅ​ទីផ្សារ​ប្រទេស​ចិន តម្លៃ​ខ្លួន​សម្រាប់​ការ​ផ្សាយ​ពាណិជ្ជកម្ម​របស់​តារា​រូប​នេះ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ សម្រាប់​ស្ប៉ត​ពាណិជ្ជកម្ម​ដែល​មាន​សុពលភាព​រយៈពេល​៦​ខែ​មួយ Song Joong Ki ស៊ី​ថ្លៃ ១៦​លាន​យាន់ (២,៤​លាន​ដុល្លារ​អាមេរិក) ដែល​​តម្លៃ​នេះ​គឺ​​ខ្ពស់​ជាង​តម្លៃ​ខ្លួន​របស់ Lee Minho និង Kim Soo Hyun បូក​ចូល​គ្នា​ទៅ​ទៀត។ នៅ​ពេល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ប្រមាណ​១០​កំពុង​តែ​ចង់​សហការ​ជាមួយ​តារា​កើត​ឆ្នាំ ១៩៨៥ មួយ​នេះ"។ CIIC ឲ្យ​ដឹង។

 

 

ជាមួយ​នឹង​ព័ត៌មាន​នេះ​ដែរ Blossom Entertainment តំណាង​ក្រុមហ៊ុន​របស់ Song Joong Ki បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Sports Chosun ថា៖ "មាន​សារ​ព័ត៌មាន​ជា​ច្រើន​ដែល​ចុះ​ផ្សាយ​ពី​តម្លៃ​ខ្លួន​របស់ Song Joong Ki តែ​យើង​មិន​អាច​ប្រាប់​ពី​តម្លៃ​ជាក់​លាក់​បាន​នោះ​ទេ។ ប៉ុន្តែ​វា​ជា​ការពិត​ដែល​គេ​កំពុង​តែ​ទទួល​បាន​សំណើ​ជា​ច្រើន​ដើម្បី​ថត​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ"៕

 

 

ចុចអាន៖Lee Minho និង Jun Jihyun នឹង​ចូល​សម្ដែង​ក្នុង​រឿង​ថ្មី​របស់​អ្នក​និពន្ធ “សង្សារខ្ញុំជាមនុស្សភពផ្កាយ”?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖allkpop

អត្ថបទថ្មី