ទីបំផុត Vardy ព្រមទទួលការពិន័យបន្ថែមពី FA ហើយ
- 2016-04-22 17:50:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Vardy ព្រមទទួលការពិន័យបន្ថែមពី FA ហើយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Jamie Vardy របស់ក្រុម Leicester City បានព្រមទទួលការពិន័យបន្ថែម១ប្រកួតទៀត ពីសហព័ន្ធបាល់ទាត់អង់គ្លេស FA ដែលមានន័យថា រូបគេនឹងត្រូវអវត្តមានពីក្រុមកញ្ជ្រោងខៀវចំនួន ២ប្រកួត។
កីឡាករវ័យ២៩ឆ្នាំ ដែលស៊ុតឲ្យ Leicester បាន២២គ្រាប់រដូវកាលនេះ ត្រូវបានអាជ្ញាកណ្ដាលលើកកាតលឿង២ដង (ក្រហម) កាលប្រកួតស្មើ ២-២ ទល់នឹង West Ham ដែលធ្វើឲ្យរូបគេ ត្រូវអវត្តមាន១ប្រកួតដោយស្វ័យប្រវត្តិ។ ប៉ុន្តែ FA បានសម្រេចពិន័យខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ បន្ថែម១ប្រកួតទៀត ចំពោះការប្រើកាយវិការមិនគប្បីដាក់អាជ្ញាកណ្ដាល។
យ៉ាងណា យប់មិញក្លឹប Leicester និង Vardy បានចេញសេចក្ដីថ្លែងការណ៍ ព្រមទទួលការពិន័យបន្ថែមនេះហើយ។ ដូច្នេះកីឡាកររូបនេះ នឹងត្រូវអវត្តមានពេលប៉ះ Swansea នៅថ្ងៃអាទិត្យ និងអវត្តមានពេលប៉ះ Manchester United នៅ Old Trafford នៅថ្ងៃទី០១ ខែឧសភា ប៉ុន្តែអាចនឹងវិលចូលលេងបានវិញ នៅ២ប្រកួតចុងក្រោយរបស់ក្រុមកញ្ជ្រោងខៀវរដូវកាលនេះ ពេលប៉ះ Everton និង Chelsea៕
តើប្រិយមិត្តគិតថា អត់ Vardy ២ប្រកួត Leicester អាចលើកពានបានអត់?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ bbc