​យ៉ាងគួនិងសៀវ​​ឡុង​នី កំពុង​ប្រឹងប្រែង​ដើម្បី​​យក​កូន​ទី២

  • 2016-04-22 21:49:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ស្រី​សិង្ហបុរី​ Fann Wong បាន​ចូលរួម​ក្នុង​កម្មវិធី​​គ្រឿង​អលង្ការ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ និង​បាន​ប្រាប់​ថា នាង​នឹង​យក​កូន​ទី​២​ឆាប់​ៗ ក្រោយ​បញ្ចប់​ការ​ថត​រឿង។

 

 

បច្ចុប្បន្ន Fann Wongនិង​ស្វាមី Christopher (យ៉ាងគួ) កំពុង​រវល់​ខ្លាំង​ជាមួយ​ការ​ថត​រឿង។ ឆ្លើយ​តប​ការ​សាកសួរ​​​របស់​អ្នក​កាសែត​ពី​រឿង​យក​កូន​ទី​២ តារា​ស្រី​វ័យ​៤៥​ឆ្នាំ​បាន​ប្រាប់​ថា​៖"​ប្រាកដ​ណាស់​ ពួក​យើង​ចង់​បាន​កូន​​មួយ​ទៀត។ ក្រៅ​ពី​ថត​រឿង ពួក​យើង​ក៏​ខិតខំ​ធ្វើការ​ផ្សេង​ទៀត​ដែរ​ដើម្បី​កូន"។ ក្រោយ​រៀបការ​៥​ឆ្នាំ​ តារា​ទាំង​២​ទទួល​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Zed ។

 

ក្នុង​ឈុត​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​អម​ដោយ​គ្រឿង​អលង្ការ​​ភ្លឺ​ចែងចាំង​ក្នុង​កម្មវិធី​​បាន​ជួយ​លើក​ស្រស់ Fann កាន់​តែ​ស្អាត​ទោះ​មាន​អាយុ​ច្រើន​ក៏​ដោយ។ ហើយ​ថ្មី​ៗ​នេះ​​​ក្នុង​ពេល​គម្រប់​ខួប​រៀបការ​៧​ឆ្នាំ Fann បាន​ប្រាប់​ស្វាមី​ថា នាង​ចង់​បាន​ចិញ្ចៀន​​រូប​​ខ្លារខិន​ ពេល​ដែល​គម្រប់​ខួប​រៀបការ​១០​ឆ្នាំ​៕

 

 

ចុចអាន៖ចំណង​ស្នេហា​​​ជិត ២០ ឆ្នាំ របស់​យ៉ាងគួ និង សៀវ​​ឡុង​នី សិង្ហបុរី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  asianpopnews