Andy Lau បង្ហើប​អាថ៌កំបាំង​វិធី​ថែ​​រក្សា​​សម្រស់​ឲ្យ​នៅ​ក្មេង​វ័យ​

  • 2016-04-24 22:54:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​តារា​សម្ដែង​និង​ចម្រៀង​ជើង​ចាស់​ហុងកុង Andy Lau បាន​និយាយ​ពី​អាថ៌កំបាំង​​ពី​ការ​ថែរក្សា​សម្រស់​របស់​ខ្លួន​​ឲ្យ​ក្មេង ដោយ​ការ​ទម្លាប់​បរិភោគ​អាហារ​សុខភាព។

 

 

ប៉ុន្មាន​ថ្ងៃ​មុន អ្នក​លេង​អ៊ីនធឺណិត​បាន​នាំ​គ្នា​ពិភាក្សា​ពី Andy Lau ដែល​រយៈ​ពេល ​៣០ ​ឆ្នាំ​​ប្រលូក​ក្នុង​អាជីព​​សិល្បៈ​​នៅ​តែ​រក្សា​បាន​រូបរាង​ស្រស់​​​សង្ហា ហើយ​សាច់​ឈាម​​​នៅ​តែ​ក្មេង​វ័យ​​មិន​​ប្រែប្រួល​។

 

ដើម្បី​បំបាត់​ចម្ងល់​ ក្នុង​កម្មវិធី​វិទ្យុ Hit 99.7 តារា​វ័យ​ ៥៤​ឆ្នាំ​ បាន​​​ទម្លាយ​ប្រាប់​ទៅ​ពិធីករ William Lam ​ថា ត្បិត​តែ​លោក​រវល់​នឹង​ការងារ តែ​អាច​រក្សា​សម្រស់​បាន​ល្អ ដោយ​សារ​​លោក​មិន​សូវ​បរិភោគ​អាហារ​ឆ្អែត​ពេក។

 

Andy ​​ថា លោក​បរិភោគ​អាហារ​ឆ្អែត​តែ ​៧០​%​ ប៉ុណ្ណោះ។ យ៉ាងណាក្ដី តារា​កូន​​មួយ​​រូប​នេះ​​បាន​និយាយ​សង្កត់​ធ្ងន់​ថា ការ​បរិភោគ​អាហារ​ទៀង​ពេល​​និង​បន្លែ​​​​ច្រើន​មាន​សារសំខាន់​ ខណៈ​លោក​និង​ប្រពន្ធ​តម​​បរិភោគ​សាច់។ ​​​​

 

​​​​​​បន្ថែម​លើ​ចំណុច​ខាងលើ Andy បាន​ប្រាប់​ទៅ​អ្នក​ស្ដាប់​ថា កុំ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ច្រើន​ពេក ព្រោះ​អាច​ធ្វើ​​ឲ្យ​ឆាប់​ចាស់៕

 

 

ចុចអាន៖លី តឺហួរ​ ចេញ​មុខ​បដិសេធ​រឿង​ប្រពន្ធ​មាន​កូន​ប្រុស​ដំបូង​នៅ​អាយុ ៥០​ឆ្នាំ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  jaynestars