Ninja H2 ស៊េរីថ្មី ០១៦ រាងស្អាតកម្លាំងម៉ាស៊ីនអត់ចាញ់ឡានទំនើប
- 2016-04-26 14:30:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ninja H2 ស៊េរីថ្មី ០១៦ រាងស្អាតកម្លាំងម៉ាស៊ីនអត់ចាញ់ឡានទំនើប
ចន្លោះមិនឃើញ
ម៉ូឌែល Ninja H2 ស៊េរីឆ្នាំ ២០១៦ ជាម៉ូតូប្រណាំងដ៏លឿន និងទំនើបបំផុតដែលត្រូវបានរាប់បញ្ចូលក្នុងតារាងកំពូលម៉ូតូរបស់ពិភពលោក បំពាក់ដោយម៉ាស៊ីនកម្លាំងដល់ទៅ ៩៩៨សេស ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ ដែលទើបនឹងមកដល់ស្រុកខ្មែរក្ដៅៗ។
លោក សេរីបញ្ញា ដែលជាអ្នកគ្រប់គ្រងមួយរូបប្រចាំនៅហាង Japan Motor បានប្រាប់ថា Kawazaki ម៉ូឌែល Ninja H2 ស៊េរីឆ្នាំ ២០១៦ នេះមានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗដូចជា៖ ប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធបូមពិសេស និងប្រព័ន្ធបន្ថយកម្ដៅរបស់ម៉ាស៊ីនយ៉ាងទំនើប ដែលមានទំហំផ្ទុកសាំងដល់ទៅជាង ១៧ លីត្រ មានបំពាក់បច្ចេកវិទ្យា Single Rider សម្រាប់ជួយទប់លំនឹងអ្នកបើកកុំឱ្យមានគ្រោះថ្នាក់ពេលកំពុងបើក។
@លក្ខណៈសម្បត្តិ Ninja H2 2016៖
ប្រភេទម៉ាស៊ីន៖ បំពាក់ដោយបំពង់ស៊ីម៉ាំង ៤ ឬម៉ាស៊ីន ៤ មានធុងទឹកបញ្ចុះកម្ដៅម៉ាស៊ីន
កម្លាំងម៉ាស៊ីន៖ ៩៩៨សេះ បំពាក់បច្ចេកវិទ្យា Turbo Charger ដែលអាចតម្លើងល្បឿនដូចយន្តហោះ
ប្រព័ន្ធសាំង៖ បំពាក់បច្ចេកវិទ្យា FI dual injection
ចង្កឹះលេខ៖ ប្រើប្រាស់ចង្កឹះលេខ ៦លេខ
ប្រព័ន្ធបូម៖ បំពាក់បច្ចេកវិទ្យាដែលអាចសម្រួលទៅតាមស្ថានភាពផ្លូវទាំងបូមកង់មុខ និងក្រោយ
ប្រព័ន្ធហ្វ្រាំង៖ ហ្វ្រាំងមុខបំពាក់បច្ចេកវិទ្យា ABS ឯហ្វ្រាំងក្រោយបំពាក់ដោយបច្ចេកវិទ្យា KIBS
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនិងតម្លៃ តាមរយៈ 087 656 676/ 0888 3333 90៕
អានបន្ត៖ Kawasaki Z250 SL ស៊េរី ០១៦ បំពាក់ប្រព័ន្ធបញ្ចុះកម្តៅ ថ្លៃជាង ៤ពាន់ដុល្លារ
អត្ថបទ៖ រក្សា