៥ សន្លឹកពីបន្ទប់ធ្វើការរបស់ Steve Jobs ដែលកម្របានឃើញ
- 2014-09-18 17:38:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សន្លឹកពីបន្ទប់ធ្វើការរបស់ Steve Jobs ដែលកម្របានឃើញ
ចន្លោះមិនឃើញ
ជាស្ថាបនិក Apple និងជាមហាសេដ្ឋីបច្ចេកវិទ្យាប្រាក់វាល់លានម្នាក់ អ្នកប្រាកដជាគិតថា បន្ទប់ធ្វើការរបស់ Steve Jobs នៅក្នុងផ្ទះរបស់លោក ធំនិងទំនើបមិនខាន។ តែអ្វីដែលអ្នកឃើញខាងក្រោមនេះគឺពិតជាខុសគ្នាស្រឡះពីអ្វីដែលអ្នកគិតដល់។ រូបថត ៥ សន្លឹកពីការិយាល័យក្នុងគេហដ្ឋានរបស់លោកនៅទីក្រុង Palo Alto រដ្ឋកាលីហ្វ័រញ៉ាគ្មានអ្វីខុសគ្នាពីបន្ទប់ធ្វើការរបស់មនុស្សធម្មតាទូទៅទេគឺមានលក្ខណៈសាមញ្ញបំផុត។ រូបថតដែលផ្ដិតយកដោយ Diana Walker ក្នុងឆ្នាំ ២០១៤ ពេលធ្វើបទយកការណ៍ដែលមានចំណងជើងថា "គ្រប់យ៉ាងពី Steve Jobs” បានបង្ហាញត្រឹម Monitor ទំហំ ២៤ អ៊ីញមួយគ្រឿងលើតុដ៏សាមញ្ញ ហើយនឹងរូបភាពកូនប្រុសរបស់លោកនៅលើនោះផ្ទាល់។ ក្រៅពីនេះសម្ភារៈជុំវិញគឺសុទ្ធជាឧបករណ៍ធម្មតាៗដែលមនុស្សទូទៅប្រើប្រាស់។
អាន៖Samsung ផលិតទាហាន Robot ដ៏ទំនើបអាចសម្លាប់សត្រូវផុយៗ
ងាកទៅការិយាល័យរបស់លោកនៅស្នាក់ការធំរបស់ Apple វិញ នាយកប្រតិបត្តិ Apple បច្ចុប្បន្នលោក Tim Cook ធ្លាប់លើកឡើងក្នុងបទសម្ភាសថា ឈ្មោះរបស់ Jobs នៅមាននៅទីនោះនៅឡើយ ហើយអ្វីគ្រប់យ៉ាងមិនមាននរណាប៉ះពាល់ឡើយតាំងពីលោកទទួលមរណភាពមក។ លោក Cook បន្តថា Jobs តំណាងឲ្យវឌ្ឍនភាព តំណាងឲ្យភាពសាមញ្ញមិនស្មុគស្មាញ ហើយវត្តមានការិយាល័យរបស់លោកនៅ Apple ជាកម្លាំងមួយជំរុញឲ្យបុគ្គលិកធ្វើការខ្លាំងឡើងអស់ពីកម្លាំងកាយចិត្ត។
ចុះអ្នកមានអ្វីចង់និយាយពីអតីតស្ថាបនិក Apple រូបនេះ?
អាន៖ iPhone 6/6 Plus សង្ឃឹមលក់ដាច់ដល់ ៣៧លានគ្រឿងខែកញ្ញានេះ
ប្រែសម្រួល៖ សីហា ប្រភព៖ thenextweb, elitedaily