ទូរសព្ទ​​កំពូល​ដើរ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Ubuntu ដាក់​លក់​ជា​ផ្លូវ​ការ

  • 2016-04-27 16:34:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Meizu បាន​ដាក់​លក់​ជា​ផ្លូវ​ការ​​ទូរសព្ទ​ Meizu Pro 5 ស៊េរី​ពិសេស​​ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu ក្រោយ​ពី​បាន​ប្រកាស​កាល​ពី​​ពេល​ដើម​ឆ្នាំ​កន្លង​ទៅ។

 

 

​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Meizu Pro 5 ស៊េរី​ពិសេស​នេះ​គឺ​​បំពាក់​ដោយ​បន្ទះ​ Chip Exynos 7420 របស់​ក្រុមហ៊ុន​ Samsung រួម​ទាំង​មាន​ RAM ទំហំ​ ៣GB ដែល​អាច​ជួយ​បង្កើន​ល្បឿន​​បាន​យ៉ាង​ល្អ។ កាមេរ៉ា​​របស់​ទូរសព្ទ​ Ubuntu នេះ​ដែរ​មាន​ទំហំ​ ២១MP អាច​ចាប់​យក​រូបភាព​បាន​ច្បាស់​ល្អ​ ដើម្បី​មក​រក្សា​ទុក​ក្នុង​អង្គ​ផ្ទុក​ទិន្នន័យ​ដែល​មាន​ទំហំ​ ៣២GB។

 

 

អេក្រង់​ទូរសព្ទ​មាន​ទំហំ​ ៥,៧​អ៊ីញ​ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD រួម​​ទាំង​មាន​ថ្ម​ទំហំ​ ៣០៥០mAh ដែល​​អាច​ប្រើ​ប្រាស់​បាន​រយៈ​ពេល​យូរ​គួរ​សម។ យោង​តាម​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​គេ​អាច​និយាយ​បាន​ថា​ Meizu Pro 5 ជា​ទូរសព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​ទូរសព្ទ​​​ដទៃ​ នា​​ពេល​បច្ចុប្បន្ន​នេះ។

 

ក្រុមហ៊ុន​ Meizu បាន​ដាក់​លក់​ទូរសព្ទ​នេះ​ជា​ផ្លូវ​ការ​​ដោយ​មួយ​គ្រឿង​មាន​តម្លៃ​​ ៣៦៩​ដុល្លារ ដែល​មាន​ដាក់​លក់​លើ​វិបសាយ​ JD៕​​​​

 

ចុច​អាន៖ ទូរសព្ទ ​Meizu ស៊េរី​ថ្មីមាន​ RAM ដល់​ 3GB តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ PhoneArena

អត្ថបទថ្មី