សំណើច​ខ្លី​ៗ៖ ផ្ញើ​អ៊ីមែល​ច្រឡំ

  • 2016-04-28 13:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្ដី​​ប្រពន្ធ​​​មួយ​គូ​​​​បាន​ព្រមព្រៀង​​គ្នា​​រៀប​ចំ​ធ្វើ​ដំណើរ​ទៅ​​​​ដើរ​លេង​នា​​ថ្ងៃ​​​​វិស្សមកាល​របស់​ខ្លួន​នៅ​ឯ​មាត់​សមុទ្រ​​ តែ​ដោយ​សារ​ប្រពន្ធ​រវល់​​នៅ​កន្លែង​ធ្វើ​ការ​មួយ​ថ្ងៃ​​ទើប​ឲ្យ​បុរស​ជា​ប្ដី​ទៅ​មុន​១​ថ្ងៃ​។

 

ពេល​ទៅ​ដល់​សណ្ឋាគារ​ស្នាក់​នៅ​ បុរស​ជា​ប្ដី​ក៏​​សម្រេច​ចិត្ត​ផ្ញើ​អ៊ីមែល​ខ្លី​ៗ​ទៅ​ប្រពន្ធ​របស់​គាត់។

 

​​​​​​​​​​​ដោយ​អចេតនា​​ ពេល​ដែល​​​បុរស​នោះ​សរសេរ​​​​អាសយដ្ឋាន​​អ៊ីមែល​របស់​ប្រពន្ធ​ខ្លួន​ខុស សារ​​​អ៊ីមែល បាន​លោត​​​ផ្ញើ​ទៅ​អាសយដ្ឋាន​​អ៊ីមែល​​ស្ត្រី​ម្នាក់​ដែល​​ប្ដី​​​របស់​​គាត់​​ទើប​តែ​ស្លាប់​​បាន​៧​ថ្ងៃ។

 

ពេល​ដែល​​​ស្ត្រី​​មេម៉ាយ​ឆែក​​មើល​អ៊ីមែល​របស់​ខ្លួន​តែ​ពុំ​បាន​ចាប់​អារម្មណ៍​មើល​ល្អិតល្អន់​​​លើ​ឈ្មោះ​អ្នក​ផ្ញើ​សារ​មក​ឡើយ។ ភ្លាម​​ៗ​​​​ស្ត្រី​នោះ​បាន​ស្រែក​យំ​​​ផ្អើល​រហូត​ដល់​អ្នក​ជិត​ខាង​​មក​​ជួយ។

 

ក្រោយ​ដឹង​រឿង​​​ហេតុ​​ខ្លះ​ៗ អ្នក​ជិត​ខាង​​​​​បាន​​​អាន​មើល​ទៅ​​​សារ​​អ៊ីមែល​ដែល​​ស្ត្រី​​​នោះ​​បាន​ទទួល​មាន​ខ្លឹម​សារ​ថា៖

 

ជូន​ចំពោះ​ប្រពន្ធ​ជា​ទី​ស្រលាញ់ បង​​ទៅ​ដល់​ទី​នោះ​ហើយ! ថ្ងៃ​ស្អែកបង​​​ចេញ​ទៅ​ទទួល​អូន​​។

 

ចុចអាន៖  រឿង​ពិចារណា៖ ការ​ព្យាយាម​អាច​មាន​​ដូច​គ្នា​តែ​ភាព​ឆ្លាត​វៃ​អាស្រ័យ​លើ​មនុស្ស

 

​​​​​​​​​​ប្រែ​សម្រួល៖​ មាន រតនា ប្រភព៖ academictips

​​​​​

អត្ថបទថ្មី