Nautical ច្នៃ​​​ពិសេស​ ​ដើម្បី​គោរព​ដល់​​នាវិក​អារ៉ាប់​ដ៏​ល្បី​ឈ្មោះ

  • 2016-04-28 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​ផ្ដល់​ការ​គោរព​​ដល់​លោក Ahmad Ibn Majid ដែល​ជា​នាវិក​អារ៉ាប់​ដ៏​ល្បីល្បាញ តាមរយៈ​ការ​ផលិត​នូវ​រថយន្ត​ច្នៃ​ដ៏​ពិសេស​​បំផុត ក្នុង​ចំនួន​កំណត់ ស៊េរី Nautical ដើម្បី​រំឭក​ដល់​ស្នា​ដៃ​របស់​លោក។

 

 

រថយន្ត Rolls-Royce បែប​ Bespoke ស៊េរី Nautical នេះ​មាន​ចំនួន​តែ​ប្រាំ​គ្រឿង​ប៉ុណ្ណោះ។ ក្នុង​នោះ បី​គ្រឿង​ច្នៃ​ចេញពី​ម៉ូដែល Phantom ដែល​មាន Phantom មួយ​គ្រឿង Phantom Coupé មួយ​គ្រឿង​ និង Phantom Drophead Coupé  មួយ​គ្រឿង។ មួយ​គ្រឿង​ទៀត គឺ​ច្នៃ​ចេញពី​ម៉ូដែល Ghost Series II និង​មួយ​គ្រឿង​ទៀត​ច្នៃ​ចេញ​ពី​ម៉ូដែល Wraith ។

 

រថយន្ត​ស៊េរី​នេះ ត្រូវ​បាន​រចនា​ផលិត​ឡើង​ជាពិសេស​សម្រាប់​តែ​អតិថិជន​នៃ​ប្រទេស​អារ៉ាប់រួម ដើម្បី​​ផ្ដល់​កិត្តិយស​ដល់​វីរបុរស​នៅ​ក្នុង​តំបន់​នោះ​តែម្ដង។

 

Ahmad Ibn Majid ជា​នាវិក និង​អ្នក​គូស​ផែនទី​​ដ៏​ល្បីល្បាញ​របស់​អារ៉ាប់។ លោក​កើត​នៅ​ឆ្នាំ ១៤២១ នៅ​ក្នុង​តំបន់ Julphar ដែល​បច្ចុប្បន្ន​តំបន់​នេះ ត្រូវ​បាន​គេ​ហៅ​ថា Ras Al Khaimah ក្នុង​ប្រទេស​អារ៉ាប់រួម ។ លោក Ibn Majid មានឈ្មោះ​បោះ​សំឡេង​ដោយ​បាន​ចូលរួម​ចំណែក​ដល់​វិស័យ​នាវាចរណ៍។

 

លោក​បាន​និពន្ធ​សៀវភៅ​មួយ​ចំនួន​ស្ដីពី​វិទ្យាសាស្ត្រ​នាវាចរណ៍ សមុទ្រ​វិទ្យា  និង​ចលនា​នាវា ហើយ​សៀវភៅ​ដ៏​ល្បី​ជាង​គេ គឺឈ្មោះថា ​‘Kitab al-Fawa’id fi Usulilm al-Bahr wa l-Qawa’id’ ឬ ព័ត៌មាន​សំខាន់​ស្ដីពី​គោលការណ៍ និង​វិធាន​នាវាចរណ៍ ដែល​បាន​បោះពុម្ព​ឆ្នាំ ១៤៩០ ដែលសៀវភៅ​នេះ​បាន​ជួយ​ដល់​ប្រជាជន ក្នុង​ឈូង​សមុទ្រ​អារ៉ាប់​ឲ្យ​ធ្វើដំណើរ​ដល់​ឆ្នេរ​សមុទ្រ​ប្រទេស​ឥណ្ឌា អាហ្វ្រិក​ខាង​កើត និង​តំបន់​ផ្សេង​ទៀត។