Motorola ត្រូវ​អតិថិជន​ប្ដឹង​ទារ​ ៥​លាន​ដុល្លារ​ ព្រោះ​សេវាកម្ម​​មិន​ល្អ

  • 2016-04-28 14:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Motorola ត្រូវ​បាន​អតិថិជន​មួយ​ចំនួន​ប្ដឹង​ទារ​ប្រាក់​ ៥​លាន​ដុល្លារ​ ព្រោះ​តែ​ក្រុមហ៊ុន​នេះ​​មិន​បាន​ផ្ដល់​សេវាកម្ម​ធានា​រ៉ាប់​រង​ដែល​ល្អ​ដល់​ពួក​គេ។

 

 

ដើម​បណ្ដឹង​សំខាន់​ក្នុង​រឿង​ក្ដី​ត្រូវ​បាន​គេ​ស្គាល់​ថា​គឺ​​លោក​ Douglas Lynch ​ដែល​បាន​ចោទ​ប្រកាន់​​ថា​ក្រុមហ៊ុន​ Motorola ចំណាយ​ពេល​ដល់​ទៅ​​រាប់​ខែ​ ដើម្បី​ដោះស្រាយ​បញ្ហា​​កើត​មាន​លើ​នាឡិកា​ដៃ​ Moto 360 របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​​​​ ចុង​ក្រោយ​ក្រុមហ៊ុន​បាន​ផ្ដល់​ដំណោះស្រាយ​ ដោយ​​ផ្ញើ​នូវ​នាឡិកា​ម៉ូដែល​ខុស​ពី​នាឡិកា​ដើម​របស់​គាត់​ ដែល​វា​មាន​តម្លៃ​ថោក​ជាង។

 

បញ្ជាក់​ថា​មិន​មែន​មាន​តែ​ Douglas ទេ​ដែល​​មាន​​អារម្មណ៍​ទទួល​បាន​ការ​មើលងាយ​ពី​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​ Motorola នោះ។ បើ​តាម​ក្រុមហ៊ុន​ Girard Gibbs LLP ​ដែល​ជា​ក្រុមហ៊ុន​មេធាវី​មួយ​កាន់​កាប់​រឿង​ក្ដី​នេះ​ បាន​លើក​ឡើង​ថា​ Motorola ជំពាក់​ថ្លៃ​សំណង​ចំពោះ​មនុស្ស​រាប់​ពាន់​នាក់។

 

ទាក់​ទង​នឹង​ពាក្យ​បណ្ដឹង​ខាង​លើ​នេះ​ក្រុមហ៊ុន​ Motorola បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​​ ដោយ​ទទួល​ស្គាល់​ថា​ដំណើរ​ការ​នៅ​​មជ្ឈមណ្ឌល​ជួសជុល​របស់​ខ្លួន​​​ហាក់​មាន​សភាព​យឺត​យ៉ាវ​បន្តិច​មែន៕

 

ចុច​អាន៖ ទូរសព្ទ​​កំពូល​ដើរ​ដោយ​ប្រព័ន្ធ​​ប្រតិបត្តិការ​ Ubuntu ដាក់​លក់​ជា​ផ្លូវ​ការ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ ​​​​​​​AndroidAuthority