តួ Captain America លួច​មើល​ដើម​ទ្រូង​តួស្រី មិន​ដាក់​ភ្នែក​ក្នុង​ថ្ងៃ​សម្ពោធ​រឿង

  • 2016-04-29 13:15:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស Chris Evansដែល​ដើរ​តួ​ជា Captain America ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា លួច​មើល​ដើមទ្រូង​​មិត្ត​រួម​សម្ដែង​ក្នុង​រឿង "Captain America: Civil War” នាង Elizabeth Olsen (តួWanda Maximoff ) មិន​ដាក់​ភ្នែក ក្នុង​ថ្ងៃ​​សម្ពោធ​បញ្ចាំង​រឿង​វីរបុរស​នេះ​នៅ​ទីក្រុង​​ឡុងដុង ប្រទេស​អង់គ្លេស​ កាល​ពី​ថ្ងៃ​អង្គារ។

 

 

​ក្នុង​ថ្ងៃ​ដ៏​ពិសេស​តួ​ទាំង​អស់​បាន​ស្លៀក​សំលៀកបំពាក់​ស្អាត​ៗ​លេចធ្លោ​​រៀង​ៗ​ខ្លួន ខណៈ​ Elizabeth បាន​ពាក់​រូប​ពណ៌​ទឹកដោះគោ​វាល​ដើម​ទ្រូង​​​។ អំឡុង​ពេល​ថត​រូប​ជុំ​គ្នា​តួអង្គ​ទាំង​អស់​​ក្នុង​រឿង​វិទ្យាសាស្ត្រ​ខាងលើ​​​ Evans ត្រូវ​បាន​អ្នក​ថត​រូប​ថត​បាន​​ជា​ច្រើន​ដង ពេល​គេ​សម្លឹង​មើល​ដើមទ្រូង Elizabeth។

 

នេះ​ជា​លើក​ទី​​២​ហើយ​ដែល Chris Evans និង Elizabeth Olsenសម្ដែង​ជាមួយ​គ្នា​ក្នុង​រឿង​​វីរបុរស​​បែប​ស៊េរី​មួយ​នេះ ដោយ​លើក​ទី១​​សម្ដែង​ក្នុង​វគ្គ "Avengers: Age of Ultron” និង​ទី​២ វគ្គ "Captain America: Civil War”នេះ​តែម្ដង៕

 

 

 

 

ចុចអាន៖តួ Iron Man តែង​ខ្លួន​មិន​ចាញ់​ក្មេង​ក្នុង​​ថ្ងៃ​សម្ពោធ​រឿង​ “Captain America: Civil War”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ yahoo

អត្ថបទថ្មី