បុរស​​ម្នាក់​ព្យាយាម​​បង្កើត​​កង់​ហោះ​ប្លែកៗ​​ដោយ​ខ្លួន​ឯង

  • 2016-05-01 23:52:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​​ជនជាតិ​អង់គ្លេស​​​ម្នាក់​ បាន​ព្យាយាម​ផលិត​កង់​ហោះ​​​ដោយ​ខ្លួន​​ឯង​​ និង​បាន​​​ថត​​បង្ហោះ​លើ​​បណ្ដាញ​​ Youtube ដោយ​​មាន​ការ​កោត​សរសើរ​យ៉ាង​ច្រើន។​​ លោក​ Colin Furze ​ជា​​​បុគ្គល​​ល្បី​​ឈ្មោះ​លើ​អ៊ីនធឺណិត​ម្នាក់​​​​ ខាង​បង្កើត​គំនិត​ប្លែក​ៗ ​ដូច​ជា​ជើង​​ទម្រ​បាញ់​​​កាំជ្រួច ​គ្រែបត់ ​និង​​ម៉ូតូ Scooter បើក​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​​​ជា​ដើម​។

 

 

​ចំណែក​ការ​តេស្ត​ពិសោធន៍​របស់ Colin ​ម្ដងៗ​មាន​អ្នក​ចូល​មើល​រាប់លាន​​ដង​លើ Youtube ជាមួយ​អ្នក​​គាំទ្រ​​ជាង ២ លាន ​៧១ម៉ឺន​នាក់។

 

ការ​រចនា​​​​កង់​ហោះ​​លើក​​នេះ​​គឺ​​ មាន​រាង​មិន​គួរ​​ឲ្យ​ជឿ​ ​និង​គ្រោះ​ថ្នាក់​​បន្តិច​ពេល​ចុះចត។​ ​​​កង់​នេះ​​​​​​មាន​​តួ​ជា​លោហៈ​​​ និង​រួម​​ជាមួយ​​​​ម៉ាស៊ីន​ចំនួន​ពីរ​​​​ស្រោប​​គ្រោង​ដែក​ពីលើ​យ៉ាង​មាំ។ ​​កង់​ពិសេស​នេះ​​មិន​មាន​​កន្លែង​​អង្គុយស្រួល​​​ ​ចង្កូត​ ​ ​​​​ហ្វ្រាំង​​ និងហោះ​ខ្ពស់​​នៅឡើយ​ទេ​​។​ ទោះ​ជា​ស្នាដៃ​​មិន​ទាន់​ជោគជ័យ​ លោក​ត្រូវ​ខិត​​ខំ​យ៉ាង​ណា​​ឲ្យ​​សុបិន​របស់​ខ្លួន​ក្លាយ​ជា​ការ​ពិត​​នៅពេល​ឆាប់ៗ​ខាង​មុខ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖techinsider

អត្ថបទថ្មី