Justin Bieber ឈូសសក់ ចូលរួមពិធីភ្ជាប់ពាក្យឪពុក ទាំងទឹកមុខស្ងួតចែស
- 2016-05-02 18:03:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ឈូសសក់ ចូលរួមពិធីភ្ជាប់ពាក្យឪពុក ទាំងទឹកមុខស្ងួតចែស
ចន្លោះមិនឃើញ
តារាចម្រៀងកាណាដា Justin Bieber បានបង្ហាញវត្តមានក្នុងពិធីភ្ជាប់ពាក្យរបស់ឪពុកក្រោយពេលបានកាត់សក់វែងរបស់ខ្លួនចោល។
Justin និងឪពុក Jemeron
កាលពីចុងសប្ដាហ៍មុននេះ តារាចម្រៀងយុវវ័យ Justin Bieber បានបង្ហាញមុខនៅក្នុងកម្មវិធីជប់លៀងក្រោយភ្ជាប់ពាក្យរបស់ឪពុកខ្លួននៅក្នុងទីក្រុង Toronto ប្រទេសកាណាដា។ នៅក្នុងកម្មវិធីនេះដែរ ម្ចាស់បទ "Sorry” បានបង្ហាញម៉ូដសក់ខ្លីដែលខ្លួនទើបតែកោររួចនាពេលថ្មីៗនេះរបស់ខ្លួន។ ម៉ូដសក់ខ្លីថ្មីនេះបានជួយឲ្យតារាចម្រៀងអាយុ ២២ឆ្នាំមើលទៅសង្ហាប្លែកជាងមុន។
ជាមួយនឹងគ្នានេះដែរ បើទោះបីជាចូលរួមនៅក្នុងថ្ងៃមង្គលរបស់ឪពុកក៏ពិតមែន តែ Justin Bieber ហាក់ដូចជាមិនសូវជាសប្បាយចិត្តនោះឡើយ ដោយពីដើមកម្មវិធីរហូតដល់ចប់ គេប្រទះឃើញថាតារាចម្រៀងកើតឆ្នាំ ១៩៩៤ មិនបានរីកមុខញញឹមសូម្បីមួយដង។
Jeremy ឪពុករបស់ Justin បានភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីវ័យ ២៨ឆ្នាំ នាង Chelsea Rebelo ៕
ឪពុក Justin និងគូដណ្ដឹងថ្មី
ចុចអាន៖១៤សន្លឹកបង្ហាញជីវិតបែបសេដ្ឋីឡូយថូយរបស់ Justin Bieber
ចុចអាន៖ចម្រៀង៦បទរបស់ Justin Bieberក្នុងអាល់ប៊ុម”Purpose”ដែលដក់ក្នុងដួងចិត្តយុវវ័យខ្លាំង
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖dailymail