Ford លក់​រថយន្ត​​កើន​​ទ្វេដងជា​​ប្រវត្តិសាស្រ្ត​​រយៈ​ពេល​ ​១១៣​ ឆ្នាំ

  • 2016-05-03 16:48:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុមហ៊ុន​​ Ford ទទួល​បាន​ប្រាក់​ចំណេញ​កើន​ឡើង​​ទ្វេ​ដង​​សម្រាប់​ការ​លក់​រថយន្ត​​​ក្នុង​ត្រីមាស​ទី​មួយ​ដើម​ឆ្នាំ ២០១៦​ ​​​ដែល​ជា​លទ្ធផល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​​រយៈ​ពេល​ ១១៣​ ឆ្នាំ។

 

 

លទ្ធផលនេះ​បាន​មក​ពី​បរិមាណ​លក់​​​ដ៏​ច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ និង​ជុំវិញ​សហភាព​អឺរ៉ុប។ បើ​គិត​ពី​ចំនួន​លក់​សរុប​ទូទាំង​ពិភពលោក​ ក្រុមហ៊ុន​ Ford អាច​​លក់​ចេញ​​រថយន្ត​បាន​ចំនួន​ ១,៧​ លាន​គ្រឿង​ កើន​ឡើង​ ១០% ដោយ​បង្កើត​បាន​ចំណូល​សរុប​ ៣៨ ​ពាន់​លាន​ដុល្លារ។

 

ក្រឡេក​មើល​ប្រាក់​ចំណេញ​វិញ​​គឺ​កើន​​ឡើង​ពី​ ១,២​ពាន់​លាន​ដុល្លារ​ ដែល​រក​បាន​កាល​ពី​​ឆ្នាំ​​​ទៅ​ ​ឡើង​មក​ដល់​ ២,៥​ពាន់​​លាន​ដុល្លារ​ ដែល​ឃើញ​ថា​មាន​ការ​កើន​ឡើង​ទ្វេ​ដង៕​​​​​​​​

 

​ចុច​អាន៖ Land Cruiser​ ​កង់​ ​៦​ ​ម៉ាស៊ីន​ខ្លាំង​ មិន​ភ័យ​រឿង​ជាប់​ផុង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ CNN ​​​​​​​