ភ្លើង​ឆេះ​ព្រៃ​នៅ​កាណាដា ប្រជាពលរដ្ឋ​ជិត​៨​ម៉ឺន​នាក់​​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​

  • 2016-05-04 15:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ​​ដ៏​ធំ​មួយ​​​​​ក្នុង​​ប្រទេស​កាណាដា បាន​បង្ខំ​​ឲ្យ​ប្រជាពលរដ្ឋ​​​​ប្រមាណ​ជិត​​​៨​​ម៉ឺន​នាក់​ក្នុង​​​ទី​​ក្រុង​ ​Fort McMurray ​​​ត្រូវ​ជម្លៀស​ចេញ​ពី​​ផ្ទះ​សម្បែង​​ ​ដើម្បី​សុវត្ថិភាព។ នេះ​បើ​យោង​តាម​ BBC។

 

ភ្លើង​ឆេះ​សន្ធោសន្ធៅ​បាន​បំផ្លាញ​​​​ផ្ទះ​សម្បែង​​ប្រជាជន​ជា​ច្រើន​ខ្នង​ ដោយ​បន្សល់​ទុក​​គំនរ​​ផេះ​ផង់​​​លើ​ដង​ផ្លូវ​​​​ក្នុង​ខេត្ត  Alberta ។ ​ចំណែក​ជើង​ហោះ​ហើរ​​ក្នុង​តំបន់​ត្រូវ​បាន​បិទ​ជា​បណ្ដោះ​អាសន្ន​ ទោះ​​​ជា​យ៉ាង​ណា​ ពុំ​ទាន់​មាន​របាយការណ៍​​​​ណា​បញ្ជាក់​ពី​​មនុស្ស​រង​របួស​ក្នុង​​ហេតុការណ៍​ខាង​លើ​​នោះ​ទេ។

 

ក្រុម​​អ្នក​ពន្លត់​អគ្គីភ័យ​រួម​ទាំង​​​កង​កម្លាំង​​អាជ្ញាធរ​ក្នុង​តំបន់​​​​កំពុង​​គ្រប់​គ្រង​ស្ថានការណ៍​ខាង​លើ ចំណែក​ឧទ្ធម្ភាគចក្រ​​បាច​ទឹក​​ក៏​ត្រូវ​បាន​បញ្ចេញ​ទៅ​​ជួយ​​ពន្លត់​ភ្លើង​ផង​ដែរ។

 

បើ​តាម​លោក​ស្រី​ Rachel Notley អភិបាល​ខេត្ត​ Alberta បាន​ឲ្យ​ដឹង​ថា៖ "នេះ​ជា​ការ​ជម្លៀស​ប្រជាពលរដ្ឋ​​​ធំ​​ជាង​គេ​ពី​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​​​​មិន​ធ្លាប់​មាន​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខេត្ត "។

 

ចំពោះ​មូល​ហេតុ​​ពិត​ប្រាកដ​​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​​​នោះ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​ពី​អាជ្ញាធរ​នៅ​ឡើយ​ទេ៕

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ BBC​​​​​​​​​​​
អត្ថបទថ្មី