យុវវ័យ​និយម​ធ្វើ​អ្វីខ្លះ ក្នុង​ទិវា​អ្នក​ម្តាយ?

  • 2016-05-04 21:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​អ្នក​ម្តាយ​ត្រូវ​បាន​ប្រារព្វ​ឡើង​ក្នុង​សហរដ្ឋអាមេរិក​នៅ​ដើម​សតវត្សទី២០ ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំពោះ​អ្នក​ម្តាយ​ដែល​បាន​ផ្តល់​កំណើត​ ចិញ្ចឹម​បីបាច់​និង​ផ្តល់​ការ​អប់រំ​ល្អៗ​ដល់​កូនៗ។ ទិវា​នេះ​តែង​តែធ្វើ​ឡើង​នៅថ្ងៃ​អាទិត្យ​សប្តាហ៍​ទី​២​ នៃ​ខែ​ឧសភា នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ដែល​ឆ្នាំ២០១៦​នេះ​គឺ​ចំ​ថ្ងៃអាទិត្យ ទី៨។

 

 

ដោយ​សារ​អត្ថ​ន័យនៃ​ទិវា​វប្បធម៌​បរទេស​មួយ​នេះល្អ ​ស្រប​គ្នា​ទៅ​នឹង​ផ្នត់​គំនិត​ខ្មែរ​ដែល​តម្រូវឲ្យ​កូន​ចេះ​ដឹងគុណ​ និង​ប្រតិបត្តិ​យក​អាសារ​មាតា​ កន្លង​មក​គេ​សង្កេត​ឃើញ​យុវវ័យ​ខ្មែរ​ភាគ​ច្រើន​តែង​ធ្វើ​សកម្មភាព​អ្វី​មួយ​ឲ្យ​អ្នក​ម្តាយ​រំភើប​សប្បាយ​ចិត្ត។

 

សកម្មភាព​ដែល​យុវវ័យ​​និយម​ធ្វើ​ជា​ពិសេស​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ភាព​កតញ្ញូ​ក្នុង​ថ្ងៃ​ទិវា​អ្នក​ម្តាយ​មាន​ដូចជា​ ៖  

-​ ទិញ​អំណោយ​ដែល​អ្នក​ម្តាយ​ប្រាថ្នា​ចង់​បាន​ជា​យូរ​មក​ហើយ​

  • រៀប​ចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ៗក្នុង​គ្រួសារ ដូចជា​ធ្វើ​ម្ហូបញុំា ឬ​ច្រៀង​ខារ៉ាអូខេ​ជុំ​គ្នា
  • ទិញ​បាច់​ផ្កា​ស្អាតៗ​ភ្ជាប់​ជាមួយ​កាត​ដែល​មាន​សសេរ​សារ​បង្កប់​អត្ថន័យ​ដឹង​គុណ​អ្នក​ម្តាយ​យ៉ាង​ជ្រាល​ជ្រៅ
  • ទិញ​នំ​ដែល​មាន​ឆ្លាស់​ឈ្មោះ​អ្នក​ម្តាយ​និងភ្លុំ​ទៀន​ជុំ​គ្នា​ក្នុង​គ្រួសារ
  • ញុំា​អាហារ​ជុំគ្នា​លក្ខណៈ​គ្រួសារ​នៅ​ផ្ទះ ឬ​នៅ​ភោជនីយ​ដ្ឋាន​
  • ដើរ​លេង​កម្សាន្ត​ឆ្ងាយៗ​ជុំ​គ្នា​បង្កើត​បរិយាកាស​ស្និទ្ធស្នាល​ម្តងទៀត
  • ជួយ​ធ្វើការ​ងារ​ផ្ទះ ឬ​ជួយ​ធ្វើ​ម្ហូប​អ្នកម្តាយ​សម្រាល​ទុក្ខធុរៈគាត់​
  • ចំណាយពេល​កំដរ​អ្នកម្តាយ​ដើរ​​ផ្សារ​ ចូល​ហាង​ទិញ​របស់​ប្រើ​ប្រាស់​ជា​ដើម។

 

 

ក្នុង​ឱកាស​ទិវាអ្នកម្តាយ​ឆ្នាំនេះ​ផលិត​ផល​រក្សា​សម្រស់ ​Pond’s Age Miracle ក៏​មាន​កម្មវិធី​ពិសេស​ដើម្បី​ចូលរួម​អបអរ​ក្នុង​ទិវា​បុណ្យ​មាតា​ផង​ដែរ ។ ចង់​ដឹង​ថា​កម្មវិធី​ពិសេស​នេះ​មាន​អ្វីខ្លះ? កុំ​ភ្លេច​ណា​ទៅ​ទស្សនា​ផ្ទាល់​ទាំង​អស់​គ្នា​នៅ​ផ្សារ​ទំនើប AEON នា​ថ្ងៃទី​៧ និង​៨ ខែ​ឧសភា នេះ៕

 

អត្ថបទៈ លីដា

អត្ថបទពេញនិយម
អត្ថបទថ្មី