វិធីសាស្ត្រ​​​​គ្រប់គ្រង​លុយ​ ៨​យ៉ាង ​​​​ធ្វើ​​ឲ្យ​មហាសេដ្ឋី​​កាន់​តែ​មាន​​ខ្លាំង

  • 2016-05-04 17:26:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​វា​​មិន​មាន​​​អ្វី​ជា​​រឿង​សម្ងាត់​​ទេ​​​​ ដែល​​​​មហាសេដ្ឋី​​​​​​​​សល់​លុយ​​ចាយ​​មិន​អស់​​ក្នុង​មួយ​ជីវិត​នោះ​​ ​​​គ្រាន់​តែ​ពួកគេ​​មាន​​​​​​ទម្លាប់​​​​​ លក្ខណៈ​សម្បត្តិ​ និង​​​​ការ​គិត​​ខុស​​ពី​​មនុស្ស​ទូទៅ​។ ទម្លាប់​​​ទាំង​អស់​​នោះ​​​ ​​គឺ​​​​​ជា​ការ​គ្រប់​គ្រង់​លុយ​​បាន​ត្រឹម​ត្រូវ ដែល​​ធ្វើ​​ឲ្យ​​ចំណូល​​​​​​ មាន​ច្រើន​ជាង​ចំណាយ។  

 

ខាង​ក្រោម​​នេះ​​​ ជា​វិធីសាស្ត្រ​​​គ្រប់​គ្រង​លុយ​​របស់​បណ្ដា​មហាសេដ្ឋី​​​ជុំ​វិញ​ពិភព​លោក៖ ​​​​

១. ​​​​គិត​​​​​​​​មិន​​តក់ក្រហល់

​មុន​​នឹង​​ទិញ​​អ្វី​​មួយ​​​​​ ​​ពួក​គេ​តែង​តែ​​គិត​​បាន​វែង​ឆ្ងាយ​ ស៊ីជម្រៅ ​ដោយ​​​​​គិត​​ពី​ផល​ប្រយោជន៍​ជា​ធំ​ ​និង​​ធ្វើ​​យ៉ាង​ណា​​ឲ្យ​ចំណាយ​អស់​តិច​​បំផុត។

 

 

២. ​​​​​​​​ស្គាល់​​ភាព​ខុស​គ្នា​រវាង​​​អ្វី​ចង់​បាន និង​តម្រូវការ​ចាំបាច់​

ក្រុម​មហាសេដ្ឋី​​​​​បាន​ដឹង​​ច្បាស់​​ណាស់​​​​រវាង​​​​​​អ្វី​​ខ្លួន​ចង់​បាន ​និង​​​អ្វី​ជា​​​តម្រូវ​ការ​​អត់​ពុំបាន​។ ​នៅ​ពេល​​ពួក​គេ​​សម្រេច​​ទិញ​ឡាន ​​ផ្ទះ ​ស្បែក​ជើង ​ឬ​ការិយាល័យ​​ ​​ពួក​គេ​តែង​​តែ​សួរ​ថា​​វា​ចាំ​បាច់​​ប៉ុនណា​? ​​​មហាសេដ្ឋី​ល្បី​ៗ កម្រ​ទិញ​​​សម្ភារៈ​​ប្រណិត​ថ្លៃ​ណាស់​ៗ ​តែ​ចង់​​​​ឲ្យ​លុយ​​បង្កើន​​​​​ទ្រព្យ​​​សម្បត្តិ​​​ពួក​គេ​ប្រសើរ​ជាង តាម​រយៈ​​ការ​ពង្រីក​​ជំនួញ​។

 

 

៣. ​​មាន​ប្រភព​​ចំណូល​​ច្រើន

​​​​​​​​​​​​​​​​​​​បណ្ដា​​អ្នក​​មាន​ទ្រព្យ​​ហូរហៀរ​ ​​តែង​តែ​សម្លឹង​​មើល​​​ផ្លូវ​​​ផ្សេង​ទៀត​​​​ដើម្បី​រក​ចំណូល​​​​ឲ្យ​កើន​ឡើង​ ​​ពោល​​មិន​ពឹង​អាស្រ័យ​​តែ​​របរ​មួយ​មុខ​ទេ ព្រោះ​​​​គិត​ថា​​ប្រភព​​ចំណូល​​ធំ​ជាង​​គេ​ ​ថ្ងៃ​ណា​​មួយ​​អាច​នឹង​​​​​ធ្លាក់​ចុះ។

 

 

៤. រៀប​​ចំ​​​​ប្រាក់​​​ទុក​សម្រាប់​​​​ភាព​បន្ទាន់

​​​ពួក​គេ​​បាន​ដឹង​ថា​​ ​ពេល​ណា​​មួយ​​ប្រាកដ​ជា​នឹង​ជួប​វិបត្តិ ​បាត់​បង់​ការងារ​ ​ឬ​​​​សមាជិក​គ្រួសារ​​​ស្លាប់។ ​ជំនួស​​​ពី​ការ​​​ខ្ចី​ប្រាក់​គេ ​ពួក​គេ​បាន​សន្សំ​ទុក​​​​​រួច​រាល់​​ចំពោះ​​បញ្ហា​​អសកម្ម​​ទាំង​នេះ។

 

 

៥. ​វិនិយោគ​​តែ​អ្វី​​ដែល​ខ្លួន​ស្គាល់​ច្បាស់​​ និង​ទុក​ចិត្ត​​

មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​​លំដាប់​ទី​៣​ លោក Warren Buffett ​​តែង​​តែ​​​​ផ្ដល់​ជា​ដំបូន្មាន​​​​​​ឲ្យ​​​អ្នក​ជំនួញ​ថា​​​ "​ត្រូវ​​តែ​វិនិយោគ​​​អ្វី​​ ដែល​​ខ្លួន​ស្គាល់​ច្បាស់" ​ព្រោះ​អាច​ដឹង​​ពី​​​​ការ​បង្កើត​ចំណូល ​និង​​ប្រាក់​ចំណេញ ថែម​ទាំង​​ជួប​​ហានិភ័យ​ទាប។

 

 

៦. តាម​ដាន​​ការ​ចំណាយ

​គ្រប់​គ្នា​​ត្រូវ​​តែ​​​ក្ដាប់​ឲ្យ​បាន​​​ការ​​ចំណាយ​​​ប្រចាំ​ថ្ងៃ ​ប្រចាំ​ខែ ​និង​​ប្រចាំ​​ឆ្នាំ​របស់​ខ្លួន ​​​ជា​ពិសេស​​គួរ​​ធ្វើ​បញ្ជី​​​​មួយ​​​រៀប​រាប់​ថា​​ បាន​ចំណាយ​​ច្រើន​ជាង​ចំណូល​ ឬ​អត់?

 

 

៧. ​មាន​​ប្រឹក្សា​យោបល់​ផ្នែក​​ហិរញ្ញវត្ថុ

​​មហាសេដ្ឋី​​​​​​បាន​ស្គាល់​​​ពី​​ភាព​​ខ្លាំង​ និង​ភាព​​ខ្សោយ​របស់​ខ្លួន​ច្បាស់​ ដូច្នេះ​​​​​​មុន​ចំណាយ​​ធ្វើ​​​អ្វី​មួយ​​​​​​​ដែល​ខ្លួន​​​​​​មិន​សូវ​​បាន​ស្គាល់​ស៊ី​ជម្រៅ​ ពួក​គេ​​តែង​តែ​​​​​​​​​​ត្រូវ​ការ​ប្រឹក្សា​​​​​ជា​ចាំបាច់ ចៀស​វាង​ការ​ចំណាយ​​​​​លើ​ផ្លូវ​ខុស។​​

 

 

៨. ​បង្រៀន​​ខ្លួនឯង​

​​​​មហាសេដ្ឋី​​​​ជា​ច្រើន​នាក់​​​​ ​​មិន​​ធ្លាប់​​ចូល​រៀន​​ថ្នាក់​​មហាវិទ្យាល័យ​​ ​​ដូច​ជា​​​​ស្ថាបនិក​ Microsoft ​លោក Bill Gates និង​​ស្ថាបនិក​ Facebook លោក​ Mark Zuckerberg ​តែ​ពួក​គេ​​​​​​​បង្រៀន​​ខ្លួន​ឯង ​និង​យក​សៀវភៅ​ធ្វើ​ជា​គ្រូ៕​​​​​​​​​ ​​​

 

ចុចអាន៖ មហាសេដ្ឋី​​​​​​​​ទី២​លើ​លោក​​​ កើត​ចេញ​​ពី​​ត្រកូល​​ក្រខ្សត់​​ហៅ​មិន​ឮ

ចុចអាន៖ រឿង​រ៉ាវ​​​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​​១០យ៉ាង​ របស់​បិតា​​រូបវិទ្យា Albert Einstein

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Entrepreneur

អត្ថបទថ្មី