រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល១០យ៉ាង របស់បិតារូបវិទ្យា Albert Einstein
- 2016-03-16 14:05:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើល១០យ៉ាង របស់បិតារូបវិទ្យា Albert Einstein
ចន្លោះមិនឃើញ
ទី ១៤មិនានេះ ជាថ្ងៃខែកំណើតរបស់អ្នកវិទ្យាសាស្ត្ររូបវិទូ សញ្ជាតិអាល្លឺម៉ង់ Albert Einstein ដែលលោកកើតនៅឆ្នាំ ១៨៧៩ និងជាបុគ្គលល្បីល្បាញរហូតមកដល់បច្ចុប្បន្ន។
អំឡុងពេលមានជីវិតរស់នៅ Einstein បានផ្លាស់ប្ដូរពិភពលោកជាមួយទ្រឹស្ដីរូបវិទ្យាជាច្រើន។ លោកទទួលបានពានរង្វាន់រាប់មិនអស់ចំពោះការចូលរួមចែករំលែកទ្រឹស្ដីក្នុងវិទ្យាសាស្ត្រ ហើយក៏ទទួលពានណូបែលសន្តិភាពផ្នែករូបវិទ្យាក្នុងឆ្នាំ ១៩២១ដែរ។
នៅថ្ងៃខួបកំណើតទី ១៤មិនា វិញនេះ ក្រុមសារព័ត៌មានល្បីៗជាច្រើនលើពិភពលោក បានគាស់កកាយប្រវត្តិ របៀបរបបរស់នៅ និងរឿងរ៉ាវប្លែកចំនួន ១០ដែលកើតមានលើ Einstein។
១. លោកធ្លាប់ត្រូវគេប្រគល់តំណែងប្រធានាធិបតីអ៊ីស្រាអែល តែបដិសេធ
ទោះបីជាការផ្ដល់តំណែងដ៏ធំ Einstein បានបដិសេធធ្វើជាប្រធានាធិបតីអ៊ីស្រាអែល ក្នុងឆ្នាំ ១៩៥២។ ក្នុងសារឆ្លើយតប គាត់ថា "ខ្ញុំសោកស្ដាយ និងអាម៉ាស់ ដែលមិនអាចទទួលតាមការអញ្ជើញធ្វើជាប្រធានាធិបតីអ៊ីស្រាអែលបាន។ ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំបានជួបបញ្ហាជាច្រើន ដូច្នេះ ខ្ញុំខ្វះទាំងឥរិយាបថបែបធម្មជាតិ និងបទពិសោធន៍ដោះស្រាយបញ្ហាជាមួយមនុស្សទូទៅ"។
២. Einstein ស្លាប់ដោយសារគាត់មិនព្រមឲ្យគេវះកាត់
នៅថ្ងៃទី ១៧មេសា ឆ្នាំ ១៩៥៥ Einstein កើតជំងឺប៉ោងសរសៃឈាមក្រហមពោះ ធ្វើឲ្យហូរឈាមខាងក្នុងពោះ។ គេបានឲ្យគាត់វះកាត់ តែគាត់ថា "ខ្ញុំនឹងទៅ ពេលខ្ញុំចង់។ វាគ្មានន័យទេ ដើម្បីពន្យារជីវិតបែបសិប្បនិមិត្ត។ ខ្ញុំបានចែករំលែកអ្វីខ្ញុំមានអស់ហើយ និងជាពេលខ្ញុំចាកចេញដែរ"។ គាត់បានស្លាប់នៅមួយថ្ងៃបន្ទាប់។
៣. ខួរក្បាល Einstein ត្រូវគេវះយកដោយខុសច្បាប់
ក្រោយមរណភាពបាន ៧ម៉ោង វេជ្ជបណ្ឌិត Thomas Stolz Harvey បានធ្វើកោសល្យវិច័យរកមូលហេតុនៃការស្លាប់ តែបានលួចយកខួរក្បាលទៅបាត់។ គ្រូពេទ្យបានអះអាងថា ខ្លួនទទួលការអនុញ្ញាតឲ្យវះកាត់ខួរក្បាល តែគេមិនបានឃើញលិខិតស្នាមរហូតដល់ឥឡូវ។ មុនផុតដង្ហើម Einstein បានសុំឲ្យគេបូជាដោយទុកខួរក្បាលឲ្យនៅដដែល តែគេនៅតែលួចយកទៅ។
៤. ការសែតផ្សាយថាគាត់ប្រលងធ្លាក់គណិតវិទ្យា តែខ្លួនគាត់ថាមិនដែលទេ
ក្នុងឆ្នាំ ១៩៣៥ កាសែត Ripley's Believe It Or Not! បានបោះពុម្ពផ្សាយដោយដាក់ចំណងជើងធំៗថា កំពូលគណិតវិទូនៅរស់ ប្រលងធ្លាក់មុខវិជ្ជាគណិតវិទ្យា ហើយការអះអាងនេះមានរហូតដល់សព្វថ្ងៃ។
តាមពិត Einstein មិនដែលធ្លាក់ទេ។ គាត់បង្ហាញអត្ថបទ និងអស់សំណើចថា "ខ្ញុំមិនធ្លាប់ធ្លាក់មុខវិជ្ជាគណិតវិទ្យាទេ។ កាលនៅអាយុ ១៥ខ្ញុំ អាចគណនាលំហាត់ឌីផេរ៉ង់ស្យែល និងអាំងតេក្រាល បានយ៉ាងស្ទាត់ជំនាញ ដោយទទួលចំណាត់ថ្នាក់លើគេទៀតផង។
៥. កូនស្រីដំបូងរបស់ប្រពន្ធដើម កើតមកមានបញ្ហាខួរក្បាលពីកំណើត
Liersel Einstein ជាកូនដំបូងរបស់ Einstein ជាមួយប្រពន្ធដើម Mileva Maric កើតក្នុងខែមករាឆ្នាំ ១៩០២ និងស្លាប់ក្នុងខែកញ្ញាឆ្នាំ ១៩០៣ ដោយសារកើតជំងឺគ្រុនក្រហម។ Liersel ត្រូវគេជឿថាកើតមកសតិមិនគ្រប់គ្រាន់។
៦. ក្រោយលែងលះប្រពន្ធដើម Einstein ទៅរៀបការជាមួយបងប្អូនជីដូនមួយ
Einstein បានរៀបការម្ដងទៀតជាមួយបងប្អូនជីដូនមួយឈ្មោះ Elsa ក្រោយលែងលះប្រពន្ធដើម ចំណាយពេលរហូតដល់ឆ្នាំ ១៩១៩ឆ្នាំ។
៧. Einstein មិនបានឈ្នះពានរង្វាន់ Nobel ចំពោះទ្រឹស្ដីល្បីៗទេ
ស្នាដៃទ្រឹស្ដីល្បីៗឈ្មោះរបស់ Einstein របស់សាបេក្ខភាព (អ្វីៗកើតឡើងអាស្រ័យទៅតាមពេលវេលា) មិនបានឈ្នះ Nobel នោះទេ។
៨. ប្រាក់បានមកពីរង្វាន់នានាត្រូវប្រគល់ឲ្យប្រពន្ធដើម ជាការដោះស្រាយរឿងលែងលះ
ទោះជាលែងលះ អ្នកទាំងពីរបានយល់ព្រម យកប្រាក់រង្វាន់ ទៅបញ្ចូលក្នុងគណនីសន្សំសម្រាប់កូនប្រុស ២នាក់ Han និង Eduard ដែរ។ ប្រាក់ទាំងនោះ បានទិញផ្ទះ ៣កន្លែងនៅទីក្រុង Zuric ដោយមួយកន្លែងអ្នកស្រី Mileva រស់នៅ និង ២កន្លែងសម្រាប់រកស៊ី។
៩. គ្រាប់ភ្នែកទាំងគូ ត្រូវគេយករក្សាទុកក្នុងប្រអប់សុវត្ថិភាពនៅទីក្រុងញ៉ូវយ៉ក
មិនត្រឹមតែខួរក្បាលត្រូវគ្រូពេទ្យលួចយកទៅដោយខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រាប់ភ្នែកទាំងពីរផង ក៏ត្រូវពេទ្យម្នាក់ទៀតលួចយកទៅដែរ និងរក្សាទុករហូតដល់សព្វថ្ងៃ។
១០. ចំណងចំណូលចិត្តធំរបស់ Einstein មិនមែនជាវិទ្យាសាស្ត្រឡើយ តែជាតន្ត្រី
ទោះបីជាគាត់មានស្នាដៃ និងមានសមិទ្ធផលបែបវិទ្យាសាស្ត្រាជាច្រើនក្ដី តែតន្ត្រីជាអ្នកធ្វើឲ្យ Einstein សប្បាយបំផុត។ គាត់មិនដែលធ្វើដំណើរទៅណាមកណាដោយគ្មានវីយ៉ូឡុងឡើយ។ "ជីវិតដោយមិនមានលេងតន្ត្រី គឺនៅមិនសុខទេសម្រាប់ខ្ញុំ" គាត់និយាយ៕
ចុចអាន៖ ទម្លាប់មុនចូលគេង របស់បុគ្គលល្បីៗ ៦រូប
ចុចអាន៖ ទម្លាប់ពេលព្រឹករបស់បុគ្គលល្បីៗ៩រូប
ចុចអាន៖ បុគ្គលបច្ចេកវិទ្យាល្បីៗបីរូបប្រាប់ពីទម្លាប់ពេលទំនេរ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ Entrepreneur