ទម្លាប់​​​មុន​ចូល​គេង របស់​បុគ្គល​ល្បី​ៗ ៦​រូប

  • 2016-01-20 17:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គល​​​ល្បី​ៗ​ជា​ច្រើន តែង​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​ខុស​ៗ​គ្នា ក្នុង​ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី លើ​​កិច្ច​ការងារ​របស់​ពួក​គេ ។ យ៉ាង​ណា​មិញ​ បន្ទាប់​ពី​ធ្វើ​កិច្ច​ការងារ​ច្រើន ពួក​គេ​មាន​ទម្លាប់​ចំណាយ​ពេល​ធ្វើ​ការងារ​​​មួយ​ចំនួន​​មុន​ពេល​​ចូល​គេង​ផង​ដែរ៖ ​​​

 

១. ស្ថាបនិក​ក្រុម​ហ៊ុន Microsoft លោក Bill Gates

ជា​​​​បុគ្គល​ជោគ​ជ័យ​មួយ​រូប ​ និង​ជា​មហាសេដ្ឋី​​ប្រាក់​ពាន់​លាន សហគ្រិន​​​​ផ្នែក​បច្ចេកវិទ្យា​ លោក Bill Gates ​មាន​ទម្លាប់​អាន​សៀវភៅ​​​​ រាប់​តាំង​ពី​សៀវភៅ​វិទ្យាសាស្ត្រ សុខភាព បរិស្ថាន​ ជំនួញ មុន​ចូល​គេង​។ លោក​ បាន​ប្រាប់​​​ទៅ​សារព័ត៌មាន Seattle Times ថា៖ " ខ្ញុំ​​ចំណាយ​ពេល​ ១​ ម៉ោង ​អាន​សៀវភៅ​ជា​រៀង​រាល់​យប់​​មុន​ពេល​ចូល​គេង។ ពិត​ណាស់​វា​ធ្វើ​​​ឲ្យ​ងងុយ​គេង ប៉ុន្តែ​​ដូច​ជា​អ្នក​ចូល​ចិត្ត​អាន​សៀវភៅ​ដទៃ​ទៀត បើ​អ្នក​អាន​​​សៀវភៅ​ល្អ​មួយ​ក្បាល គឺ​មិន​ងាយ​គេង​លក់​នោះ​ទេ"។ Bill Gates ប្រាប់​ថា ​ជា​ធម្មតា​លោក​ចំណាយ​ពេល​​គេង​រយៈ​ពេល​ ៧​ម៉ោង ក្នុង​មួយ​ថ្ងៃ។

 

២. ប្រធានាធិបតី​សហរដ្ឋអាមេរិក Barack Obama

តាម​សារពត៌មាន Politco លោក​​អូបាម៉ា បាន​ឲ្យ​ដឹង​ថា លោក​​ចំណាយ​ពេល​​ និយាយ​ទូរសព្ទ​ Conference ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ ដល់​ម៉ោង​១១​យប់។ បន្ទាប់​ពី​នោះ​ លោក​អាន​ឯកសារ ឬ​សរសេរ​របាយការណ៍​រហូត​ដល់​ ១១:៣០ នាទី​យប់ និង​ចំណាយ​ពេល​ កន្លះ​​ម៉ោង​​អាន​សៀវភៅ រួច​​​រៀប​ចំ​ចូល​គេង នៅ​ម៉ោង​ ១២:៣០ នាទី​យប់ ឬ​យឺត​ជាង​នេះ​បន្តិច​ក៏​មាន។

 

៣. នាយក​ប្រតិបត្តិ​ក្រុមហ៊ុន APPLE លោក Tim Cook

ដោយ​សារ​​​​មាន​ទម្លាប់​​ក្រោក​​​​នា​ម៉ោង ៤:៣០ នាទី​ព្រឹក​ព្រលឹម ផ្ញើ​​អ៊ីមែល​កិច្ចការ​ទៅ​បុគ្គលិក រួច​ចាប់​ផ្ដើម​​ទៅ​ ការិយាល័យ​បំពេញ​​នៅ​ម៉ោង ៦:៣០ នាទី​ព្រឹក លោក Tim Cook តែង​ចូល​គេង​​នៅ​ត្រឹម​ម៉ោង​ ៩:៣០​នាទី​យប់​រៀង​រាល់​ថ្ងៃ។​​

 

៤. អតីត​ប្រធានាធិបតី​អាមេរិក និង ​អ្នក​​ប្រាជ្ញ​វិទ្យាសាស្ត្រ​ Benjamin Franklin

ជា​អ្នក​នយោបាយ​ផង និង​ជា​​អ្នក​ស្រាវជ្រាវ​​​មួយ​រូប​ផង​នោះ អ្នក​ប្រាជ្ញ​រូបវិទ្យា Benjamin Franklin តែង​​មើល​​កំណត់​ហេតុ​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឡើង​វិញ​​មុន​ចូល​គេង។ លោក​តែង​សួរ​ខ្លួន​ឯង​ថា៖ " តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​​ឲ្យ​មាន​ប្រយោជន៍​​ខ្លះ​ ថ្ងៃ​នេះ? លោក​​​តែង​​រំឭក​រៀប​រាប់​ប្រាប់​ខ្លួន​ឯង មុន​ពេល​ចូល​គេង រៀង​រាល់​ថ្ងៃ​។

 

៥. ​អតីត​នាយក​ប្រតិបត្តិ​ Apple លោក Steve Jobs

លោក Steve Jobs ជា​មនុស្ស​​​ងប់ងុល​នឹង​ការ​ធ្វើ​ការងារ​មួយ​រូប ដែល​ជា​និច្ច​ជា​កាល គេ​ឃើញ​លោក នៅ​ក្នុង​ការិយាល័យ​​​​ធ្វើ​ការ​រហូត​ដល់​ ពាក់​កណ្ដាល​អាធ្រាត្រ។ បើ​តាម​បុគ្គលិក​របស់​លោក​ជា​ច្រើន​​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​ទទួល​បាន​​សារ​អ៊ីមែល​កិច្ច​ការងារ​ត្រូវ​ធ្វើ​ នៅ​ម៉ោង​ ៣:០០ យប់​ផង​ដែរ ហើយ​លោក​​​ជា​មនុស្ស​​មាន​ទម្លាប់​គេង​មិន​ទៀង​ទាត់។

 

៦. អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស Winston Churchill

ជា​បុគ្គល​ជោគ​ជ័យ​មួយ​រូប និង​ មាន​ស្នាដៃ​​​ដឹក​នាំ​ចក្រភព​អង់គ្លេស​ យក​ជ័យ​ជម្នះ​លើ​​​របប​ណាស៊ី អាល្លឺម៉ង់​ ក្នុង​សង្គ្រាម​លោក​លើក​ទី ២ អតីត​នាយក​រដ្ឋមន្ត្រី​អង់គ្លេស ត្រូវ​បាន​ លោក Mason Currey ជា​អ្នក​​កត់​កំណត់​ហេតុ​សកម្មភាព​ប្រចាំ​ថ្ងៃ​​បង្ហាញ​នូវ​ទម្លាប់​របស់​លោក។ ចាប់​ពី​ម៉ោង ៨ យប់ លោក​​ចាប់​​ទទួល​ទាន​អាហារ​ពេល​ល្ងាច ញ៉ាំស្រា ជក់​​បារីស៊ីហ្គា រហូត​ដល់​​ម៉ោង​ពាក់​កណ្ដាល​យប់​ទើប​ចូល​គេង៕

 

ចុចអាន៖ ទម្លាប់​​​ពេល​ព្រឹក​របស់​បុគ្គល​ល្បី​ៗ៩​រូប

 

​​​​​​ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ businessinsider, trak

​​​​​​​

អត្ថបទថ្មី