រូប​មន្ត​​ធ្វើ​បាយ​ឆា​​បែប​ចិន​ដោយ​​ខ្លួន​ឯង​ មិន​ចាញ់​​​ចុងភៅ

  • 2016-05-05 19:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាយ​ឆា​​​ជា​អាហារ​​​ហូប​ងាយ​ចម្អិន រហ័ស និង​ចំណាយ​​លុយ​សមរម្យ​សម្រាប់​ធ្វើ។ អ្នក​ប្រហែល​ជា​បាន​ភ្លក់​រសជាតិ​បាយ​ឆា​​តាម​ហាង​អាហារ​មួយ​ចំនួន ឬ​​ពេល​ហូប​ម្ហូប​ការ​​តែង​មាន​បាយ​ឆា​​ផង​ដែរ។ សម្រាប់​ថ្ងៃ​នេះ​អ្នក​អាច​​រៀន​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ដូច​ខាង​ក្រោម​​ តាម​រូប​មន្ត​​​បាយ​ឆា​បែប​ចិន​មិន​ចាញ់​ស្នាដៃ​​ចុងភៅ​ប៉ុន្មាន​ទេ៖ ​​​​

 

- បាយ​ឆ្អិន​ស្រាប់ ១​ចាន​គោម - ស្លឹក​ខ្ទឹម ២​បី​៣​ដើម​​ - សាក់​ក្រក (ប្រភេទ​សាច់​តាម​ចូល​ចិត្ត​ហាន់​រួច​១​ចាន) - បន្លែ​​លាយ (ពោត ការ៉ុត សណ្ដែក​បារាំង​ តាម​ការ​ចូល​ចិត្ត និង​ជួយ​បន្ថែម​សោភ័ណភាព​) - ស៊ុត​ (ពីរ​គ្រាប់​​គោះ​វាយ​ចូល​គ្នា​ស្រេច)​​

រូបមន្ត​គ្រឿង​៖

  • ​ទឹក​ស៊ីអ៊ីវ ៣​ស្លាប​ព្រា​បាយ
  • ស្ករ​ស ១​ចុង​ស្លាប​ព្រា​បាយ
  • ទឹក​ស៊ីអ៊ីវ​ខ្មៅ (ស៊ីអ៊ីវ​ខាប់) ១​ចុង​ស្លាប​ព្រា​បាយ
  • ទឹក​​​​​​ ១​ស្លាប​ព្រា​បាយ ***(លាយ​គ្រឿង​​ខាង​លើ​ទាំង​អស់​ចូល​គ្នា)

របៀប​ចម្អិន​៖

  • ដាក់​​ខ្ទះ​​ឲ្យ​​ក្ដៅ​​ដោយ​ពុំ​ចាំ​បាច់​ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​សាច់ក្រក​​​ត្រលប់​ឲ្យ​សព្វ​​ឆ្អិន​ក្រៀម​ល្មម រួច​ដាក់​បន្លែ​ ពោត​ ការ៉ុត និង​សណ្ដែក​បារាំង​ចូល​ឆា​ត្រលប់​ឲ្យ​សព្វ។

  • ដាក់​បាយ​ឆ្អិន​ស្រាប់​ចូល​ រួច​​ដាក់​ស៊ុត​ពីរ​គ្រាប់​​​​​ចូល​ច្របល់​​ឲ្យ​សព្វ។​

  • ដាក់​ទឹក​គ្រឿង​ចូល ដាក់ស្លឹកខ្ទឹមហាន់ចូល​​ ឆា​ត្រលប់​ប្រហែល​៣​នាទី​​ឆ្អិន ដួស​ដាក់​ចាន​អ្នក​នឹង​បាន​បាយ​ឆា​​បែប​ចិន​១​ចាន​មិន​ចាញ់​ស្នាដៃ​ចុងភៅ៕

ចុចអាន៖  ងាយ​ៗ រៀន​ធ្វើ​បាយ​កូរ៉េ​ Bibimbap

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ FoodTuby Recipes​​​​​​

អត្ថបទពេញនិយម